
សារព័ត៌មាន Reuters ទីក្រុងឡុងដ៍៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់ចិន Huawei បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនបានទទួលការអនុញ្ញាតិផែនការសម្រាប់បើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍដែលមានតម្លៃ 1.2 ប៊ីលានដុល្លារអាមេរិកនៅក្នុងប្រទេសអង់គ្លេស។
នៅក្នុងសេចក្ដីប្រកាសនោះ ក្រុមហ៊ុន Huawei បានបង្ហាញឱ្យដឹងថា មជ្ឈមណ្ឌលថ្មីរបស់ Huawei នៅប្រទេសអង់គ្លេសនេះនឹងមានបុគ្គលិកបម្រើការងារប្រហែល 400 នាក់ និងផ្ដោតសំខាន់លើការផលិតបរិក្ខារអុបទិចដែលត្រូវប្រើសម្រាប់ប្រព័ន្ធទំនាក់ទំនងខ្សែកាបក្រោមដី Fibre-optic។
ការអភិវឌ្ឍនេះហាក់បីដូចជាធ្វើឱ្យមន្ត្រីមួយចំនួននៅសហរដ្ឋអាមេរិក និងអ្នកបង្កើតច្បាប់ខ្លះនៅប្រទេសអង់គ្លេសមានការខឹងសម្បារ ដោយសារតែពួកគេគិតថា បរិក្ខាររបស់ Huawei អាចត្រូវគេប្រើក្នុងការធ្វើចារកម្មឱ្យប្រទេសចិន និងថាអង់គ្លេសគួរតែពិចារណាឡើងវិញសម្រាប់ការសម្រេចចិត្តកាលពីខែមករានោះក្នុងការអនុញ្ញាតដោយមានកម្រិតសម្រាប់ប្រព័ន្ធ 5G នោះ។ ក្រុមហ៊ុនបានធ្វើការបដិសេធរាល់ការទារថ្លៃផ្សេងៗ។
មន្រ្តីរបស់អង់គ្លេសកំពុងដំណើរការការពិនិត្យឡើងវិញដើម្បីកាត់បន្ថយហានិភ័យសន្តិសុខដែលអាចបង្កឡើងដោយក្រុមហ៊ុន Huawei ដោយផ្អែកលើទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកដែលបានប្រកាសកាលពីខែឧសភា ដែលមានបំណងកាត់បន្ថយការផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុននូវបន្ទះឈីបដែលត្រូវការក្នុងការផលិតបរិក្ខាររបស់ខ្លួន។ ការសម្រេចចិត្តនេះត្រូវបានគេរំពឹងទុកក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
អនុប្រធានរបស់ក្រុមហ៊ុន Huawei លោក Victor Zhang បានមានប្រសាសន៍ថា បច្ចេកវិទ្យាដែលត្រូវអភិវឌ្ឍនៅមជ្ឈមណ្ឌលថ្មី គឺខុសពីគោលដៅដែលបានកំណត់ដោយសហរដ្ឋអាមេរិក ហើយវាពិតជាខុសក្នុងការណែនាំក្នុងការប្រកាសនោះដែលមានការជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អង់គ្លេស។
លោកក៏បាននិយាយផងដែរថា ក្រុមហ៊ុន Huawei បានចាប់ផ្ដើមធ្វើការលើគម្រោងនេះនៅឆ្នាំ 2017 ហើយទទួលបានទីតាំងអភិវឌ្ឍលើផ្ទៃដី 500 អាក្រា (ប្រហែលជាជាង 2 គីឡូម៉ែត្រការ៉េ) នៅជិតខេមប្រ៊ីដ ដែលមានចម្ងាយប្រហែល 70 គីឡូម៉ែត្រ នៃភាគខាងជើងនៃទីក្រុងឡុងដ៏នៅឆ្នាំ 2018។
មន្រ្តីសហរដ្ឋអាមេរិកបាននិយាយផងដែរថា គម្រោងអភិវឌ្ឍគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅលោកខាងលិច។
អនុរដ្ឋលេខាធិការសហរដ្ឋអាមេរិក Keith Krach បាននិយាយនៅក្នុង Twitter របស់ខ្លួនកាលពីថ្ងៃអង្គារថា ពួកគេបានបរិច្ចាគប្រាក់ ជួលអ្នកទើបរៀនចប់ និងដុសខាត់សារព័ត៌មានសម្ងាត់របស់ខ្លួន។ បន្ទាប់មកពួកគេចាប់ផ្ដើមធ្វើទុក្ខបុកម្នេញ បង្ខំ និងពង្រីកការឃ្លាំមើលរដ្ឋ។
ទន្ទឹមនឹងនោះដែរ លោក Zhang បាននិយាយថា លោកមិនអាចមានមតិលើការពិនិត្យឡើងវិញរបស់រដ្ឋាភិបាលអង់គ្លេសលើបច្ចេកវិទ្យា 5G មុននឹងវាត្រូវបានបានបញ្ចប់នោះទេ ប៉ុន្តែ មជ្ឈមណ្ឌលស្រាវជ្រាវនេះតំណាងឱ្យការវិនិយោគមួយដ៏គួរឱ្យកត់សម្គាល់នៅក្នុងប្រទេស។
លោកក៏បានមានប្រសាសន៍បន្ថែមទៀតថា ចក្រភពអង់គ្លេសប្រាកដជាយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់អង់គ្លេស និងដើម្បីអភិវឌ្ឍ ស្ដារឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ចទីនេះ៕
ប្រភព៖ Asian Nikkei