
ក្រុមហ៊ុនធំៗជាច្រើននៅសហរដ្ឋអាមេរិកបានចាប់ផ្ដើមផ្អាកការផ្សាយពាណិជ្ជកម្មផលិតផល និងសេវាកម្មរបស់ខ្លួននៅលើបណ្ដាញសង្គម Facebook និងបណ្ដាញសង្គមផ្សេងទៀតដូចជា Instagram និង Twitter ដើម្បីចូលរួមក្នុងការគាំទ្រយុទ្ធនាការបញ្ឈប់ការស្អប់ខ្ពើមគ្នា។
យុទ្ធនាការបញ្ឈប់ការស្អប់ខ្ពើមគ្នាត្រូវបានបង្កើតឡើងដោយក្រុមសកម្មជនសិទ្ធមនុស្សរបស់សហរដ្ឋអាមេរិកជាច្រើនបន្ទាប់ពីមរណភាពរប់បុរសជនជាតិអាមេរិកកាត់អាហ្វ្រិច George Floyd ដែលត្រូវប៉ូលិសអាមេរិកបានសម្លាប់ ធ្វើឱ្យមានការផ្ទុះកំហឹងប្រឆាំងនឹងការរើសអើងពូជសាសន៍នៅទូទាំងសហរដ្ឋអាមេរិក។
ក្នុងនោះដែរ ក្រុមហ៊ុនធំៗដែលបានចូលរួមផ្អាកការផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅលើបណ្ដាញសង្គមដ៏ល្បី និងធំមានដូចជា៖
- ក្រុមហ៊ុន Unilever PLC
- ក្រុមហ៊ុន Verizon Communications Inc
- ក្រុមហ៊ុន The North Face
- ក្រុមហ៊ុនផលិតការ៉េម Ben & Jerry’s
- ក្រុមហ៊ុនគ្រប់គ្រងលេខសម្ងាត់ Dashlane
- ហាងសម្លៀកបំពាក់ Eddie Bauer
- អ្នកច្នៃម៉ូតដ៏ល្បី Eileen Fisher
- ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម Goodby Silverstein
- ក្រុមហ៊ុនចែកចាយកុន និងស្ទូឌីយោ Magnolia Pictures
- ក្រុមហ៊ុនសម្លៀកបំពាក់ Patagonia
- ក្រុមហ៊ុនទំនាក់ទំនង Rakuten Viber
- ក្រុមហ៊ុន Recreational Equipment Inc
- ក្រុមហ៊ុនប្រកាសការងារ Upwork Inc
ក្រុមហ៊ុនបណ្ដាញសង្គម Facebook និង Twitter រងការធ្លាក់ចុះនៃភាគហ៊ុនដល់ទៅ 7% បន្ទាប់ពីក្រុមហ៊ុនធំៗខាងលើប្រកាសផ្អាក និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្ម។
ប្រភព៖ Corporate Dispatch