កុំព្យូទ័រយួរដៃស៊េរីថ្មីដែលមានគុភាព និងតម្លៃល្អបំផុតប្រចាំពាក់កណ្តាលឆ្នាំ 2020 គឺ Huawei Matebook D15

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ហួវៃកំពុងចាប់ផ្តើមទិសដៅថ្មី ជាមួយនឹងការផលិតនូវឧបករណ៍ឆ្លាតវៃ កុំព្យូទ័រយួរដៃ បំពេញតម្រូវការអ្នកគាំទ្រ និងអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។ ថ្មីៗនេះ សម្មិតិផលថ្មី កុំព្យូទ័រយួរដៃទ្រទ្រង់បច្ចេកវិទ្យាចែករំលែកអេក្រង់ទូរស័ព្ទទៅកុំព្យូទ័រដំបូងគេបង្អស់ Huawei Matebook D 15 តម្លៃ $569 ហាក់មានប្រជាប្រិយភាពខ្លាំងទាំងនៅប្រទេសយើង និងពិភពលោកទាំងមូល។

ចំនុចពិសេសដែលធ្វើឲ្យ កុំព្យូទ័រយួរដៃ Huawei Matebook D 15 មានភាពលេចធ្លោ៖

1. ការរចនារូបរាងស្តើង ស្រាល អេក្រង់បង្ហាញធំពេញភ្នែក និងតួធ្វើពីលោហៈធន់មាំ
កុំព្យូទ័រយួរដៃ Huawei Matebook D 15 គឺជាប្រភេទ Laptop ដែលរចនាមាន រាងស្តើង ស្រាល អេក្រង់ទំហំ 15.6 អ៊ីង ប្រភេទ FHD 1080p និងមានគែមស្ដើងទំនើបត្រឹមតែ 5.3មម តែប៉ុណ្ណោះ ដែលអាចមើលរូបភាពបានធំ និងត្រជាក់ភ្នែក។ ឡេបថបនេះ មានទំងន់ស្រាលត្រឹមតែ 1,5 គីឡូក្រាម និងកម្រាស់រូបរាងគឺត្រឹមតែ 16.95មម ប៉ុណ្ណោះ ពិតជាសមស្របសម្រាប់អ្នកជំនួញ មន្រ្តីរាជការ បុគ្គលិកការិយាល័យ ឬ សិស្សនិស្សិត ដែលតែងតែយកកុំព្យូទ័រយួរដៃពីកន្លែងមួយទៅកន្លែងមួយ កាន់តែមានភាពងាយស្រួល។ លើសពីនេះទៀត Huawei Matebook D 15 គឺមានសមាមាត្រអេក្រង់ទំហំ 1920*1080 កម្រិត 16:9 IPS FHD និង សមាមាត្រអេក្រង់ 87% ដែលការបង្ហាញកាន់តែធំ ។ កាន់តែពិសេសផងដែរដែលអេក្រង់ Matebook D 15 មានបច្ចេកវិទ្យាការពារភ្នែក TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់ ដែលជួយកាត់បន្ថយហានិភ័យនៃការប្រើប្រាស់កុំព្យូទ័រ អស់រយៈពេលជាច្រើនម៉ោង។ Huawei Matebook D 15 ប្រើឆ្នាំងសាកថ្មរហ័សបំផុត 65W Type-C ដែលអាចសាកថ្មបានលឿនដូចផ្លេកបន្ទោរត្រឹមតែ 30 នាទី សាកបានរហូតដល់ 53%។

2. បច្ចេកវិទ្យា Huawei Share ៖
Huawei Matebook D 15 គឺព្យូទ័រយួរដៃ ដែលបំពាក់នូវមុខងារបច្ចេកវិទ្យាឈានមុខគេសម្បូរបែបដ៏មានឥទ្ធិពលបំផុតបើប្រៀបធៀបជាមួយនឹង កុំព្យូទ័រយួរដៃខ្ទង់តម្លៃប្រហាក់ប្រហែលគ្នានោះ គឺបច្ចេកវិទ្យា Huawei Multi-Screen Collaboration ។ មុខងារ“Huawei Multi-Screen Collaboration” របស់ Huawei Matebook D15 អាចដាក់អេក្រង់ទូរស័ព្ទលើអេក្រង់កុំព្យូទ័របានយ៉ាងងាយស្រួល និង អនុវត្តអន្តរប្រតិបត្តិការបាន។ ហើយវាក៏អាចមានលទ្ធភាពផ្ញើឯកសារអត្ថបទរូបភាពវីដេអូ ដែលអ្នកអាចកែសម្រួលឯកសារបានយ៉ាងឆាប់រហ័សទាន់ចិត្ត មិនចាំបាច់ចំណាយពេលតភ្ជាប់ពីទូរស័ព្ទដៃទៅកុំព្យូទ័រតាមរយៈ ខ្សែ USB ឬប្រើបណ្តាញភ្ជាប់ទិន្នន័យ ទិន្នន័យប៊្លូធូស ឬក៏អ៊ីម៉ែលដែលមានភាពសុំាញុំា។ លើសពីនេះទៅទៀតមុខងារចែករំលែកអេក្រង់ពីទូរស័ពរបស់អ្នកទៅកាន់អេក្រង់កុំព្យូទ័រ Matebook D 15 (Huawei Share) អនុញាតឲ្យអ្នកកាន់តែងាយស្រួលក្នុងការគ្រប់គ្រងទិន្និន័យឯកសារសំខាន់ៗពីទូរស័ព្ទដៃទៅកុំព្យូទ័រ ពីកុំព្យូទ័រទៅកាន់ទូរស័ព្ទដៃ ធ្វើឲ្យកិច្ចការងារ អាជីវកម្ម មុខជំនួញកាន់តែរលូនតែមួយកម្រិតទៀត។

3. ការដោះសោរដោយប្រើការសម្គាល់ស្នាមម្រាមដៃ (Fingerprint Unlock) ៖
Matebook D 15 អ្នកប្រើប្រាស់អាចដោះសោរបានរហ័សនឹងសុវត្ថិភាពបំផុតជាមួយការមុខងារស្គេនក្រយៅដៃដោះសោរ។
វាសម្គាល់ស្នាមម្រាមដៃរបស់អ្នកលឿននិងដោយស្វ័យប្រវត្តិនៅពេលអ្នកចុចប៊ូតុងថាមពល។ នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសន្តិសុខការពារភាពឯកជនរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃពេលវេលាក្នុងការបញ្ចូលលេខសម្ងាត់បង្កើនប្រសិទ្ធភាពការិយាល័យ 1 ឆ្នាំអាចចំណេញពេលវេលាបានច្រើន។

4.កាមេរ៉ាសុវត្ថិភាពបង្គប់ក្នុង Keyboard (Recessed Camera) ៖
បណ្តាញរបស់ពួក Hacker កាន់តែមានឥទ្ធិពលខ្លាំង ដូច្នេះអ្នកប្រើប្រាស់ជាច្រើនបានប្រើ sticker ដើម្បីបិទបាំងកាមេរ៉ាអេក្រង់កុំព្យូទ័រយួរដៃ។ សម្រាប់ Huawei Matebook D15 មានភាពកាន់តែលេចធ្លោជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនចន្លោះ គ្រាប់ចុច F6 និង F7 របស់ក្តារចុច ហើយកាមេរ៉ានឹងលេចចេញដំណើរការស្វ័យប្រវិត្តសម្រាប់សុវត្ថិភាពឯកជនភាព។

5.ប្រសិទ្ធភាពដំណើរការរលូន ៖

Matebook D 15 គឺជាកុំព្យូទ័រយួរដៃដែលមានតម្លៃសមរម្យ និង ប្រសិទ្ធិភាពដំណើរការរលូនដោយបំពាក់នូវ AMD R3500U processor ដោយប្រើកាតក្រាហ្វិក Radeon Vega 8 ដើម្បីផ្តល់ជូនអ្នកនូវការប្រើប្រាស់បទពិសោធន៍ប្រកបដោយប្រសិទ្ធិភាពគ្រប់ពេលបំពាក់ការងារអាជីវកម្ម ឬ លេងហ្គេមកំសាន្តកាន់តែរលូន ។ លើសពីនេះទៅទៀត Matebook D 15 ប្រើការផ្ទុកទំហំធំនៃ មានទំហំផ្ទុក 256GB SSD + 1T HDD អត្រានៃប្រព័ន្ធបើកដំណើរការកម្មវិធី និង ល្បឿនកាន់តែលឿន។ Huawei Matebook D 15 គឺ ជាការរួមបញ្ចូលគ្នាជាមួយភាពទាន់សម័យបែប Fashion និង មានអានុភាពជាមួយនឹងអេក្រង់ច្បាស់ អង្គផ្ទុកទិន្ន័យ 256GB ជាប្រភេទ SSD + អង្គផ្ទុកទិន្ន័យ 1TB HDD ដែលមានតម្លៃត្រឹមតែ 569 ដុល្លារប៉ុណ្ណោះ។

6. ការធានា និង សេវាកម្ម ៖
ក្រៅពីមុខងារទំនើបៗ ក្រុមហ៊ុន Huawei បានបង្ហាញពីទំនុកចិត្តដែលមានគុណភាពពេញលេញលេខ 1 នៅប្រទេសកម្ពុជាដែលផ្តល់ការធានារយៈពេល 3 ឆ្នាំ (2+1 ឆ្នាំបន្ថែម) លើផ្នែក Hardware និង Software ។ អតិថិជនមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាគុណភាព ព្រោះហួវៃមានមជ្ឈមណ្ឌលសេវាកម្មជួសជុលកុំព្យូរទ័រទូលំទូលាយនៅទីក្រុង ភ្នំពេញផ្សារទំនើបសូរិយាជាជាន់ទី3 ទូរស័ព្ទលេខ 0969728228 និង សៀមរាប ផ្ទះលេខ 43A វិថីព្រះសង្ឃរាជ ទេព្យវង្ស ភូមិ មណ្ឌល០១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប (នៅទល់មុខមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប)បើកដំណើរការចាប់ពីម៉ោង 9 ព្រឹក ដល់ ម៉ោង 6 ល្ងាច។ រាល់បញ្ហារបស់កុំព្យូទ័រយួរដៃរបស់អ្នកអាចទៅពិនិត្យដោយផ្ទាល់ ដោយមិនចាំបាច់រង់ចាំយូរឡើយ ។

សរុបមក កុំព្យូទ័រយួរដៃទ្រទ្រង់បច្ចេកវិទ្យាចែករំលែកអេក្រង់ទូរស័ព្ទទៅកុំព្យូទ័រដំបូងគេបង្អស់ Huawei Matebook D 15 តម្លៃត្រឹមតែ $569 អាចនឹងក្លាយជាស្តេចកុំព្យូទ័រយូរដៃប្រចាំពាក់កណ្តាលឆ្នាំ 2020 ក៏ថាបាន។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ https://web.facebook.com/huaweimobilekh/ ឬទាក់ទងតាមបណ្តាហាងលក់កុំព្យូទ័រនានារួមមាន៖
ភ្នំពេញ
1. Nojima (Cambodia) Tel: 093 602 602
2. V Stor Computer Tel: 092 775 549
3. KC Pone Palace Tel: 070 234 222
4. Gold One Computer Tel: 093 909 878
5. Chantra Computer Tel: 077 630 077
6. Khun Eng Computer Tel: 012 477 868
7. Smart Axiata Tel: 010 202 857
8. Heng Vichet Tel: 081 337 373
9. Raksmey Bayon (New) Tel: 078 988 889
10. Leang Pov Tel: 012 777 833
11. T.N Tel: 010 959 525
12. CTK Tel: 081 771 515
13. C STORE Tel: 010 655 700
14. L.K.M Tel: 012 575 047
15. HOK LAY II Tel: 016 733 392
16. KHMER APSARA Tel: 081 3333 16
17. PISETH (TK) Tel: 085 756 585
18. Chomroen Tel: 081 53 7777
19. Sok Gech Phone Shop Tel: 015 866 998
20. RAKSMEY BAYON I Tel: 015 99 777 9

ក្រចេះ
1. LEANG HUY Tel: 012 85 58 38

សៀមរាប
1. ASEAN IT Computer Tel: 012 78 42 55
2. CRS Tel: 012 258 181