អាចសប្ដាហ៍ក្រោយនេះកម្មវិធី Facebook នឹងមានមុខងារ Dark Mode ប្រើហើយ

បរទេស៖ ម្សិលមិញនេះ Facebook បានបង្ហាញពីមុខងារ Dark Mode ដែលនឹងអនុញ្ញាតឲ្យធ្វើបច្ចុប្បន្នភាពបាននៅក្នុងសប្ដាហ៍ខាងមុខនេះ ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។

យ៉ាងណាមិញសម្រាប់ពេលនេះ គេដឹងថា ទាំងកម្មវិធី Messenger, Instagram, WhatsApp និងសូម្បីតែ Facebook Lite គឺមានមុខងារ Dark Mode នេះហើយ ប៉ុន្តែហ្វេសប៊ុកបានបញ្ជាក់ថា វាមិនទាន់ក្លាយជាមុខងារផ្លូវការនៅឡើយទេ ។

ជាចុងក្រោយ Facebook បានបញ្ជាក់ថា ប្រសិនបើមិនមានអ្វីមករាំងស្ទះទេនោះ មុខងារ Dark Mode នឹងមានវត្តមាននៅសប្ដាហ៍មុខនេះហើយ ៕

ប្រភព៖ gsmarena