macOS Big Sur អាចជួយឲ្យការទស្សនាវីដេអូ Netflix លើ Macs លោតដល់កម្រិត 4K

បរទេស៖ កាលពីថ្ងៃទី ២៩ ម្សិលមិញនេះ theverge បានចុះផ្សាយថា ទីបំផុតយើងអាចទស្សនាវីដេអូកម្រិត 4K នៅលើ Netflix ជាមួយ Macs បានហើយ ដែលការធ្វើបច្ចុប្បន្នភាពនេះ គាំទ្រទៅលើ macOS Big Sur និងសម្រាប់តែបើកវេបសាយ Netflix តាមរយៈ Safari ប៉ុណ្ណោះ ។ សូមបញ្ជាក់ថា macOS Big Sur ក៏គាំទ្រ Dolby Vision HDR ផងដែរ ។

ប្រភពបានឲ្យដឹងទៀតថា មិនមែនឲ្យតែ Macs ដែលធ្វើបច្ចុប្បន្នភាពទៅកាន់ macOS Big Sur ទាំងអស់អាចទស្សនាវីដេអូកម្រិត 4K នៅលើ Netflix បានទេ លុះត្រាតែឧបករណ៍៍ Macs របស់អ្នក គាំទ្រមុខងារ HDR ដូច្នេះ មានតែឧបករណ៍ Macs ដែលចេញក្នុងឆ្នាំ ២០១៨ ប៉ុណ្ណោះ ដែលគាំទ្រមុខងារ HDR ឬចូលទៅកាន់ Apple’s website ដើម្បីមើលថាតើឧបករណ៍ Macs ណាខ្លះដែលគាំទ្រមុខងារ HDR ។ មួយវិញទៀត យើងក៏អាចទិញកញ្ចប់ Premium ដែលចំណាយ 15.99 ដុល្លារក្នុងមួយខែ ដើម្បីទទួលបានវីដេអូកម្រិត​ 4K ស្រាប់តែម្ដង ៕

ប្រភព៖ theverge