លេងសើចម៉េចបាន…!! Samsung Galaxy A11, A21s និង A31 ជាប់ជាស្មាតហ្វូនជំនាន់ថ្មី…តម្លៃសមរម្យជាងគេ និងមានការគាំទ្រលើសលុបបំផុតមិនធ្លាប់មាន…!!

(ភ្នំពេញ) ថ្ងៃទី 30 ខែមិថុនា ឆ្នាំ២០២០៖ ទូរស័ព្ទ Samsung ចេញមកមួយៗគឺថាកប់ៗម៉​ង…មិនដែល​ធ្វើ​ឲ្យ​អតិថិជន​របស់ខ្លួន​ខ​ក​ចិត្ត​នោះទេ​ជាមួយនឹង​មុខងារ​ទំនើប​ទាន់សម័យ ក៏ដូចជា​តម្លៃ​គឺថា​ស័ក្តិសម​គ្រប់​ទម្រង់​របស់​អតិថិជន​ចង់បាន។

និយាយ​ទៅ​បើ​អត់​ទាន់​ដក​ស្មា​ត​ហ្វូ​ន Samsung ចេញមក​គេ​អត់​ទាន់​ដឹង​ទេ…ទាល់តែ​បានឃើញ​ទើប​គេ​នាំគ្នា​សួរថា… “ទូរស័ព្ទ​ម៉ាក​អីហ្នឹង​រាង​ឡូយ​ម្លេះ?”… “ទូរស័ព្ទ​ស៊េរី​អីហ្នឹង​ថត​ស្អាត​យ៉ាងនេះ…ហើយ​ថ្លៃ​ម៉ាណ…វា​មិនដែល​តម្លៃ​ប៉ុណ្ណឹង?” ឥឡូវនេះ​ពួកគាត់​ដែលជា​អ្នក​សួរ​សំណួរ​ទាំងអស់នេះ​ជាមួយនឹង​ក្រុមគ្រួសារ និង​អ្នក​ស្គាល់គ្នា​ទាំងអស់​បានក្លាយ​ជា​អតិថិជន​ដែល​ស្រឡាញ់​ចូលចិត្ត ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី របស់​ក្រុមហ៊ុន សាម​សុង អស់ហើយ! ធម្មតា​ទេ​ទាំង​ខ្ញុំ…ទាំង​គេ​អ្នកណា​ដែល​មិន​ជាវ​នោះ​បើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាន់សម័យ​ហើយ​មានតម្លៃ​សមរម្យ កាមេរ៉ា​ថត​ច្បាស់​ឥតខ្ចោះ ផ្ទុក​ក៏បាន​ច្រើន ដើរ​ក៏​លឿន ហើយ​ថ្ម​ក៏​កាន់​បានយូរ​ទៀត…អ្នកណា​ដែល​មិន​ទិញ​យកមកប្រើ​នោះ!

ដោយសារតែ​ភាពខ្លាំង និងលក្ខណៈពិសេសៗដូចនឹង​កំពូល​ស្មា​ត​ហ្វូ​ន​មួយចំនួន​ផងដែរ​ទាំងអស់​នេះហើយ​ទើបបានជា​ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​តម្លៃ​មធ្យម​ស៊េរី Samsung Galaxy A11, A21s, និង A31 ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​បំផុត និង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើសលុប​ពី​អតិថិជន ហើយ​ម្ចាស់​ហាង​វិញ​ក៏​លាន់មាត់​ថា លក់ដាច់ខ្លាំងៗ  បើ​ធៀប​ទៅនឹង​ផលិតផល​ស្មា​ត​ហ្វូ​ន​ក្រុមហ៊ុន​ដទៃទៀត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង!

នេះ​គឺជា​ភាព​ភ្ញាក់ផ្អើល​ជាទី​មោទន​បំផុត និង​ក៏​ជោគជ័យ​ដ៏​អស្ចារ្យ​បន្ថែមទៀត​ក្នុង​ឆ្នាំ២០២០ សម្រាប់​ក្រុមហ៊ុន សាម​សុង! ជាមួយនឹង​ការស្រឡាញ់​ជឿជាក់​ដ៏​សម្បើម​របស់​អតិថិជន និង​អ្នក​និយម​ស្មា​ត​ហ្វូ​ន​ទាំងអស់​នាពេលនេះ​ក្រុមហ៊ុន សាម​សុង នឹង​ប្តេ​ជា​ចិត្ត​ខ្ពស់បំផុត​ធ្វើយ៉ាងណា​នឹង​ផ្តល់ជូន​នូវ​ជម្រើស​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​ស័ក្តិសម​បន្តទៀត​ដោយ​មិន​ផ្តោតលើ​ផលចំណេញ​ខ្ពស់​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​ទាំងអស់​ទទួលបាន​នូវ​ភាព​រីករាយ…ភាពងាយស្រួល និង​បទពិសោធន៍​នៃ​ការផ្លាស់ប្តូរ​ពិភព​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​អស្ចារ្យ​នាពេល​អនាគត​របស់ខ្លួន!

សូម​ធានា Samsung Galaxy A11, A21s, និង A31 ពិតជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដែល​ល្អ​ទាំង​តម្លៃ…ទាំង​គុណភាព និង​ស័ក្តិសម​បំផុត​សម្រាប់​លោកអ្នក! ចង់បាន​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​មួយគ្រឿង​ប្រើ…មានអី​ទៅ​ពិបាក​ទៀត​នោះ!! ប្រញាប់​រួសរាន់​ជាវ​ថ្ងៃនេះ​ឱ្យ​លឿន​ភ្លាម​ទៅណា៎!!

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800-203232 !