
បរទេស៖ កាលពីពេលថ្មីៗនេះ មានរូបថតបែកធ្លាយស្រោមទូរស័ព្ទ Google Pixel 5 XL ដែលបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ។
យោងតាមរូបនៃស្រោមនេះ បានបង្ហាញឲ្យឃើញថា Google Pixel 5 XL នៅតែបំពាក់ទ្រនាប់ស្កែនក្រយៅដៃនៅផ្នែកខ្នងទូរស័ព្ទដូច Google Pixel ជំនាន់ចាស់ៗដែរ លើសពីនេះវាក៏នៅតែមានរន្ធដោតកាស ៣.៥ មីលីម៉ែត្រ ដែលកម្រនឹងមាននៅលើទូរស័ព្ទជំនាន់នេះខ្លាំងណាស់ ។ តាមរយៈរូបថតនេះដែរ យើងក៏បានឃើញទៀតថា Google Pixel 5 XL មានរចនាបទកាមេរ៉ាដូចគញនាទៅនឹង Pixel 4 ដែរ ។
យោងតាមប្រភពព័ត៌មានជាច្រើនបានឲ្យដឹងដែរថា Google Pixel 5 XL នឹងមិនប្រើប្រាស់បន្ទះឈីប Snapdragon 865 ឡើយ ពោលគឺងាកទៅប្រើបន្ទះឈីប Snapdragon 765G ជំនួសវិញ ដើម្បីកាត់បន្ថយថ្លៃដើមផលិត ហើយចំពោះកាលបរិច្ឆេទបង្ហាញវត្តមានវិញ ដែលជាទូទៅតែងតែនៅក្នុងខែតុលា ពេលនេះក៏នឹងត្រូវពន្យាពេលដែរ ដោយសារតែរោគរាតត្បាតកូវីដ១៩ ៕
ប្រភព៖ gizmochina