Ford Transit ជាប់ជារថយន្តដឹកអ្នកដំណើរឈានមុខគេនៅកម្ពុជា

រថយន្ត​ Ford Transit ជារថយន្តប្រភេទដឹកអ្នកដំណើរដែលលក់ដាច់បំផុតទូទាំងពិភពលោក ដោយសារតែ

រថយន្តនេះ​អាចប្រើបានគ្រប់កាលៈទេសៈ ទាំងប្រើប្រាស់ក្នុងគ្រួសារ និងសម្រាប់គ្រប់អាជីវកម្មធំតូច ជាពិសេសសម្រាប់អាជីវកម្មដឹកអ្នកដំណើរតែម្ដង។

រថយន្ត Ford Transit 2018 នេះមាន 15 កៅអី ប្រើម៉ាស៊ីនម៉ាស៊ូតមានកម្លាំងខ្លាំង និងមានបំពាក់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាពខ្ពស់។ រថយន្តនេះបានរចនាឡើងដោយមានមុខងងារប្រហាក់ប្រហែលទៅនឹងរថយន្ត SUVs ដើម្បីធានាផាសុកភាពអ្នកដំណើរ និងអាចបើកបរបាននូវកគ្រប់ស្ថានភាពផ្លូវមិនថាផ្លូវខេត្ត ឬក្នុងក្រុងនោះទេ។

រថយន្ត Ford Transit 15​ កៅអីម៉ូដែលថ្មីនេះមានមុខងារច្រើនជាងមុន និងមានផ្នែកខាងក្នុងធំទូលាយ កៅអីអ្នកបើកបរនិងចង្កូតត្រូវបានរចនាជាថ្មីនិងធ្វើឲ្យការបើកបរកាន់តែភាពរលូន។ រួមជាមួយគ្នានេះផងដែររថយន្ត Ford Transit ក៏បានបំពាក់នូវកុងទ័ររចនាម៉ូដថ្មីទាន់សម័យ និងមានភា្ជប់មកជាមួយនូវ ប្រព័ន្ធ SYNC 2 ដែលអាចបញ្ជាដោយសម្លេង និង Bluetooth សម្រាប់ចាក់តន្រ្តី និង ការកំសាន្តផ្សេងៗផងដែរ។ ម៉្យាងទៀតរថយន្ត Ford Transit បានបំពាក់ឈ្នាន់ជាន់ស្វ័យប្រវិត្តជួយសម្រួលដល់ការឡើងចុះ​ពី    រថយន្ត និងមានដំបូលខ្ពស់ដែលអាចឲ្យអ្នកដំណើរដើរទៅកន្លែងអង្គុយបានយ៉ាងងាយស្រួល។

រថយន្តនេះក៏មានបំពាក់ដោយកញ្ចក់ចំហៀងដែលអាចក្ដោបអូតូ និងទ្វារខាងក្រោយអាចបើកបានរូហូតដល់ 270 ដឺក្រេ។ លើសពីនេះទៅទៀត រថយន្ត Ford Transit បានបំពាក់នូវម៉ាស៊ីនត្រជាក់ និងអំពូលគ្រប់ជួរ និងមានធ្នើផ្ទុកឥវ៉ាន់ដ៏ធំទូលាយផងដែរ ស័ក្ដសមបំផុតសម្រាប់ដឹកអ្នកដំណើរ។

មិនតែប៉ុណ្ណោះ រថយន្ត Ford Transit ស៊េរីថ្មី​ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាឈានមុខគេដែលអាចធ្វើអ្នកបើកបរ​ និងអ្នកធើ្វដំនើរមានទំនុកចិត្តខ្ពស់លើគុណភាព ជាក់ស្តែងដូចជាប្រព័ន្ធទប់លំនឹង និងការក្រឡាប់ (Roll Over Mitigation) ដែលមានបំពាក់នូវភាពឆ្លាតវៃលើប្រព័ន្ធហ្រ្វាំងក្នុងករណីផ្លូវកោងខ្លាំងតាមរយៈសេនសឺ។ ជាពិសេស ប្រព័ន្ធ Traction Control មានសមត្ថភាពក្នុងការធានាបាននូវភាពនឹងល្អ​ មិនឃ្លោង​ មិនវេរ គ្រប់ស្ថានភាពផ្លូវ។

រថយន្ត Ford Transit ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពសំខាន់ជាច្រើនទៀតរួមមាន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ​ (Pre-Collision Warning) កាមេរ៉ា និងប្រព័ន្ធផ្តល់សញ្ញាសំរាប់ជំនួយដល់ការចូលចត (Rear​​​ Camera with Front & Rear Sensors) ប្រព័ន្ធហ្រ្វាំង ABS និង EBD (Anti-Lock Braking System​ & Electronic Brake-Fore Distribution) ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត អាចជួយឲ្យអ្នកបើកបរមានទំនុកចិត្តក្នុងការបើករថយន្តឡើងចំណោត ដោយទប់មិនឲ្យរថយន្តជ្រុលទៅមុខឬរអិលទៅក្រោយ​ (Hill Start Assist) និងមានភ្ជាប់មកជាមួយនូវញញួរនៅក្បែរទ្ចារសម្រាប់វាយបំបែកកញ្ចក់នៅក្នុងករណីបន្ទាន់ផងដែរ (Emergency Release Hammer on Single Side Load Door)។

ចង់ដឹងកាន់តែច្បាស់ សូមទស្សនា Video ខាងក្រោមទាំងអស់គ្នា៖