
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉ែ LG បានធ្វើឲ្យពិភពស្មាតហ្វូន និងអ្នកគាំទ្រខ្លួនមានការភ្ញាក់ផ្អើលក្រោយក្រុមហ៊ុនមួយនេះបានចុះបញ្ជីប៉ាតង់ថ្មីស្ដីពីបច្ចេកវិទ្យាបង្កប់កាមេរ៉ា Selfie នៅពីក្រោមអេក្រង់តែម្ដង។
តាមរយៈដំណឹងមួយនេះ គេអាចជឿជាក់ថា LG នឹងផលិតស្មាតហ្វូនអេក្រង់លាតពេញផ្ទៃមុខ ដោយលែងប្រើថ្ងាសឆកសម្រាប់កាមេរ៉ាមុខតទៅទៀត ដោយប្ដូរទីតាំងកាមេរ៉ា Selfie មកនៅក្រោមអេក្រង់វិញ។
ចំពោះរឿងនេះ LG អាចធ្វើការឌីហ្សាញពីរទម្រង់ ដោយមួយជាស្មាតហ្វូណអេក្រង់កោង ហើយមួយទៀតជាអេក្រង់រាបស្មើ។ យ៉ាងណាមិញ ចំពោះដំណឹងមួយនេះ ខាង LG ក៏មិនបានបង្ហាញពីជំហរ និងពេលវេលាជាក់លាក់ណាមួយនៅឡើងដែរ។ ដូច្នេះ មានតែរង់ចាំមើលថា រវាង LG ឬ Samsung ដែលផលិតស្មាតហ្វូនប្រភេទបានមុន?