
រុស្ស៊ី៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយ ដែលម្សិលមិញនេះ គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung នៅរុស្ស៊ី បានបង្ហាញនូវរូបគំរូរបស់ទូរស័ព្ទមួយគ្រឿង ដែលធ្វើឲ្យអ្នកនិយមតាមដានព័ត៌មានបច្ចេកវិទ្យាទាំងអស់ព្យាករណ៍ថា វាអាចជារូបគំរូរបស់ទូរស័ព្ទ Galaxy Note 20 Ultra ។
ត្បិតតែមិនទាន់មានការបញ្ជាក់ពី Samsung យ៉ាងណាក្ដី ក៏រូបគំរូនេះបានបង្ហាញឲ្យឃើញថា វាជារូបរាងរបស់ទូរស័ព្ទត្រកូល Note មានរចនាបទកាមេរ៉ាដូច Galaxy S20 ថែមទាំងមានពណ៌ទង់ដែង ដែលទាំងនេះបញ្ជាក់ឲ្យឃើញថា ដូចគ្នាទៅនឹងការរចនារូបរាងរបស់ Galaxy Note 20 Ultra ដែលគ្រោងចេញនៅឆ្នាំនេះ ។
មានភ័ស្តុតាងផ្សេងទៀតដែលបង្ហាញថានេះជា Galaxy Note 20 Ultra ផងដែរ ដោយចាំបានថាអ្នកផលិតស្មាតហ្វូន Samsung ឈ្មោះលោក Ice Universe ធ្លាប់ទម្លាយថា Galaxy Note 20 Ultra នឹងមានពណ៌ទង់ដែង ដូចគ្នាទៅនឹងរូបគំរូដែលទើបតែបង្ហោះនៅគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung ក្នុងប្រទេសរុស្ស៊ី ដែរ ៕
ប្រភព៖ theverge