LG កំពុងសម្ងំរៀបចំគម្រោងមួយ នឹងធ្វើឲ្យកក្រើកពិភពបច្ចេកវិទ្យាម្ដង

បរទេស៖ របាយការណ៍មួយបានបង្ហាញថា​ LG កំពុងរៀបចំគម្រោងមួយរបស់ខ្លួនដែលគេដឹងត្រឹមថាឈ្មោះគម្រោង B ហើយទូរស័ព្ទកូនកាត់ថេបប្លេត​ ដែលធ្លាប់លេចរូបរាងនៅក្នុងប៉ាតង់របស់​ LG កាលពីឆ្នាំមុននោះ​ គឺស្ថិតនៅក្នុងគម្រោង B នេះឯង ។

ប្រភពបានឲ្យដឹងថា គម្រោងខាងលើ នឹងចាប់ផ្ដើមនៅដើមឆ្នាំ ២០២១ ខាងមុខនេះ ហើយចំពោះអ្នកផ្គត់ផ្គង់អេក្រង់សម្រាប់ LG ក្នុងគម្រោងនេះ គឺជាក្រុមហ៊ុន BOE ដែលមានមូលដ្ឋានគ្រឹះនៅក្នុងប្រទេសចិន ។

យោងតាមការអះអាងរបស់ LG បានឲ្យដឹងថា សម្រាប់គម្រោងខាងលើ គឺជាការប្ដេជ្ញាចិត្ត ផលិតទូរស័ព្ទកូនកាត់ថេបប្លេតមួយប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត ៕
ប្រភព៖ gsmarena