HMD Global ប្រកាសបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍថ្មីមួយនៅហ្វាំងឡង់

ក្រុមហ៊ុន​ HMD ដែលជាក្រុមហ៊ុនមេរបស់ Nokia Mobile បានប្រកាសថានឹងបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D center) ថ្មីមួយនៅទីក្រុងតេមពែរ ប្រទេសហ្វាំងឡង់។ ក្រុមហ៊ុនបានទិញយកគ្រឹះស្ថានពិសោធន៍ Valona Lab ដែលជាគ្រឹះស្ថានទូរស័ព្ទ សហគ្រាស និងក្រុមហ៊ុនផលិតកម្មវិធីប្រឆាំងបទឧក្រិដ្ឋបច្ចេកវិទ្យាដែលបានធ្វើការជាមួយនឹង HMD រួចស្រាប់ហើយ។

HMD Global Releases Nokia Android Pie Update Roadmap For Its ...

ការផ្ដោតសំខាន់ថ្មីរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍថ្មីនេះនឹងអភិវឌ្ឍលើការផ្សារភ្ជាប់របស់ HMD ជាមួយនឹងប្រព័ន្ធសុវត្ថិភាពផ្សេងទៀតដែលទាក់ទងនឹងសេវាកម្មផ្សេងៗ។ ប៉ុន្តែ HMD ក៏មានបំណងចង់ឱ្យមានការអភិវឌ្ឍបច្ចេកវិទ្យារូបភាព និងសំឡេងនាពេលអនាគតផងដែរ។

ទន្ទឹមនឹងនេះដែរ HMD ក៏កំពុងពិចារណាលើការផ្លាស់ពីអាជីវកម្មបែបទូរស័ព្ទ និងបរិក្ខារ hardware ទៅជាក្រុមហ៊ុនផលិតទូរស័ព្ទ និងបរិក្ខារ hardware ផង និងសេវាកម្មផងដែរ៕

ប្រភព៖ Nokia Power User