
បរទេស៖ ក្រោយប្រកាសចេញស្មាតហ្វូន Mi Note 10 Series បំពាក់សែនស័រកាមេរ៉ាមានទំហំធំដល់ទៅ 108MP មុនដំបូងគេរួចមក ថ្មីៗនេះប្រភពព័ត៌មានបរទេសបានបង្ហើបថា ក្រុមហ៊ុនចិនមួយនេះ គ្រោងដាក់ចេញស្មាតហ្វូនបំពាក់កាមេរ៉ាយក្សបែបនេះមួយទៀត មានកូដនោះមានឈ្មោះថា Gauguin និង Gauguin Pro។
ទូរស័ព្ទទាំង 2 ខាងលើត្រូវបានគេរំពឹងថានឹងមានកាមេរ៉ាក្រោយ 4 ជ្រុង ប៉ុន្តែមានទំហំ MB ខុសគ្នា ខណៈស៊េរី Pro អាចមានទំហំ 108MP ហើយស៊េរីមួយទៀតមានទំហំត្រឹមតែ 64MP ប៉ុណ្ណោះ។ ក្រៅពីទំហំកាមេរ៉ា យើងមិនទាន់ទទួលព័ត៌មានអ្វីបន្ថែមទៀតទេ សម្បីតែ RAM និងទំហំអេក្រង់។ យ៉ាងណាមិញ គេបានបញ្ជាក់ថា ទូរស័ព្ទនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំ 2020 នេះតែម្ដង៕