
បរទេស៖ ក្រុមហ៊ុន Mazda នៅសហរដ្ឋអាមេរិក បានបញ្ជាក់តាមរយៈវីដេអូនៅក្នុងគណនី Youtube ថា នៅថ្ងៃទី ០៨ ខែកក្កដា នេះ ក្រុមហ៊ុននឹងបង្ហាញជាផ្លូវការនូវរថយន្ត Mazda3 ឆ្នាំ ២០២១ ដែលជារថយន្តជំនាន់ថ្មីនឹងធ្វើឲ្យមហាជនភ្ញាក់ផ្អើល នឹកស្មានមិនដឹងថា វាកើតមកជាមួយ ទួរប៊ីន turbocharger ។
ជាមួយគ្នានេះ ប្រភពពី motor1 បានឲ្យដឹងថា Mazda3 ឆ្នាំ ២០២១ មានបំពាក់ម៉ាស៊ីនប្រភេទ SKYACTIV-G Turbo 2.5 លីត្រ កម្លាំង 227 សេះ និងកម្លាំងបង្វិល 310 pound-feet ។
យ៉ាងណាមិញសម្រាប់លក្ខណៈសម្បត្តិទូទៅរបស់រថយន្ត Mazda3 ជំនាន់ថ្មីខាងលើនេះ ក្រុមហ៊ុននៅមិនទាន់បានបង្ហាញជាផ្លូវការនៅឡើយគឺត្រូវរង់ចាំដល់ថ្ងៃបង្ហាញខ្លួនជាផ្លូវការសិន តែគេដឹងថារថយន្តនេះនឹងចាប់ផ្ដើមដាក់លក់នៅប្រទេសមិចស៊ិច ចាប់ពីថ្ងៃទី ២០ ខែកក្កដា នេះតទៅ ៕
ប្រភព៖ motor1