រូបថតទាំងនេះជាភ័ស្ដុតាងបញ្ជាក់ថា កាមេរ៉ាទូរស័ព្ទ Nokia Lumia 1020 កាលពី ៧ឆ្នាំមុន នៅតែខ្លាំងដល់បច្ចុប្បន្ន

បរទេស៖ ទូរស័ព្ទ iPhone 11 Pro ត្រូវបានអ្នកប្រើប្រាស់ទូទាំងសកលលោកទទួលស្គាល់ថា ជាទូរស័ព្ទដែលអាចអនុញ្ញាតឲ្យផ្ដិតរូបបានស្រស់ស្អាតខ្លាំង ស្ទើរតែអាចជំនួសកាមេរ៉ា DSLR មួយចំនួនបានផងដែរនាពេលបច្ចុប្បន្ន ។

យ៉ាងណាមិញបើក្រឡេកទៅមើលទូរស័ព្ទ Nokia Lumia 1020 ដែលចេញក្នុងឆ្នាំ២០១៣ យើងនឹងភ្ញាក់ផ្អើលថា តាមពិតទូរស័ព្ទមួយនេះត្បិតតែចេញតាំងពី ៧ឆ្នាំមុន ក៏នៅតែជាទូរស័ព្ទកាមេរ៉ាល្អ បើធៀបជាមួយកាមេរ៉ាទូរស័ព្ទ iPhone 11 Pro ដែលជាទូរស័ព្ទខ្លាំងជំនាន់នេះ ។
Nokia Lumia 1020 គឺជាទូរស័ព្ទដែលផ្ដោតសំខាន់ទៅលើផ្នែកកាមេរ៉ានាជំនាន់នោះ ។ ដែលកាមេរ៉ាក្រោយរបស់វាមានទំហំ 41មេហ្គាភិចស៊ែល ប្រភេទ wide និងអាចផ្ដិតវីដេអូបានក្នុងកម្រិតរូបភាព 1080p ៕

ចង់ដឹងថា តើរូបថតដែលផ្ដិតចេញពីកាមេរ៉ា iPhone 11 Pro និង Nokia Lumia 1020 ខុសគ្នា ឬមិនខុសគ្នាដូចម្ដេចនោះ សូមទស្សនាការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា ៖
ប្រភព៖ cnet