LG កំពុងសម្ងំផលិតទូរស័ព្ទស្មាតហ្វូនប្រើប្រព័ន្ធ 5G ច្រើនម៉ូដែល

កាលពីខែឧសភា ក្រុមហ៊ុន LG បង្ហាញបញ្ជីឈ្មោះទូរស័ព្ទស្មាតហ្វូនស៊េរី Q ចំនួន 13 ម៉ូដែល ហើយឥឡូវនេះមានប្រភពច្បាស់ការណ៍មួយបានបង្ហើបឱ្យដឹងថា មានទូរស័ព្ទមួយចំនួនក្នុងចំណោមទូរស័ព្ទទាំង 13 ម៉ូដែលនោះនឹងមានការប្រើប្រព័ន្ធទូរស័ព្ទ 5G។ ជាក់ស្ដែង ទូរស័ព្ទម៉ូដែល LG Q92 5G (LM-Q920N) អាចជាទូរស័ព្ទតម្លៃទាបមួយដែលនឹងមកជំនួនទូរស័ព្ទ LG Velvet 5G ក៏ថាបាន។

ដំបូងឡើយ ទូរស័ព្ទម៉ូដែលខាងលើត្រូវបានគេចង់ដាក់ឈ្មោះថា “LG Q9 2020 5G” ប៉ុន្តែ ក្រោយមកក៏ក្រុមហ៊ុនបានផ្លាស់ប្ដូរចិត្តវិញ។ ជាងនេះទៀត បើតាមរយៈការមើលទៅលើបញ្ជីឈ្មោះទូរស័ព្ទ យើងអាចឃើញថា ទូរស័ព្ទដែលមានស៊េរី KT និង LG U+ នឹងមានប្រើបច្ចេកវិទ្យាទូរស័ព្ទ 5G ផងដែរ។

LG is working on 5G mid-rangers, including the LG Q92 5G

លើសពីនេះ សម្រាប់ទូរស័ព្ទដែលមានលេខសម្គាល់នៅកន្ទុយ “128G” ប្រហែលជាសម្ដៅទៅលើទំហំផ្ទុកក្នុងម៉ាស៊ីន 128GB ខណៈតួអក្សរនៅពីក្រោយអាចសម្គាល់ពីពណ៌របស់ទូរស័ព្ទដូចជា Green, Red, White ឬ Teal មិនខានឡើយ។ រួមជាមួយគ្នានេះដែរ ពណ៌ខ្មៅប្រហែលជាសំដៅលើទូរស័ព្ទដែលមិនមានតួអក្សរចំណាំពីក្រោយ។

ម៉ាកសញ្ញារបស់ LG បានដាក់នៅលើទូរស័ព្ទជាច្រើនម៉ូដែលរបស់ស៊េរី Q រាប់ចាប់ពី Q3x ទៅ Q5x និង Q6x រហូតដល់ទូរស័ព្ទលំដាប់កំពូល Q9x ដោយរួមបញ្ចូលទាំង Q93 ដែលជាទូរស័ព្ទដែលគេគ្រោងនឹងចេញនៅឆ្នាំក្រោយប្រសិនបើការដាក់ឈ្មោះនេះមើលទៅសមហេតុផល៕

ប្រភព៖ GSMArena