
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន HMD Global បានប្រកាសឲ្យដឹងថាស្មាតហ្វូនចំនួន ៣ ម៉ូឌែលរបស់ខ្លួន គឺទូរស័ព្ទ Nokia 6 (2018) តម្លៃតែ ២១៩ដុល្លា , Nokia 6.1 plus តម្លៃតែ ២៦៩ដុល្លា និង Nokia 7 plus តម្លៃតែ ៣៩៩ដុល្លា ពេលនេះអាចធ្វើការ Update ទៅកាន់ប្រព័ន្ធ Android 9 Pie បានហើយ។
សម្រាប់ដំណឹងដ៏ល្អនេះ សម្រាប់ប្រិយមិត្តដែលជាម្ចាស់ទូរស័ព្ទទាំង ៣ ម៉ូឌែលខាងលើអាចនឹងរីករាយជាមួយមុខងារថ្មីៗ ពីប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie និងផ្ទាំង User Interface (UI) ប្លែក ល្បឿននៃដំណើរការកម្មវិធីលឿនជាងមុន មុខងារផ្លូវការថ្មី មុខងារកំណត់កម្រិតពន្លឺស្វ័យប្រវត្តិ រួមនឹងប្រព័ន្ធសុវត្ថិភាពកាន់តែល្អជាងមុន។
ចំពោះទូរស័ព្ទ Nokia បន្ទាប់ពី Update នឹងទទួលបាននូវមុខងារថ្មីមួយទៀតគឺ Digital Wellbeing ដែលមុខងារថ្មីនេះនឹងធ្វើឲ្យម៉ោង និងថ្ងៃខែ លេចឡើងនៅលើផ្ទាំងអាក្រង់ទូរស័ព្ទរបស់អ្នក ក្រៅពីនេះ ក៏មានបន្ថែមនូវមុខងារផ្សេងៗទៀតដូចជា ៖
– App actions : ជួយឲ្យការដំណើរការកម្មវិធីទូរស័ព្ទរបស់យើងដើរកាន់តែលឿនជាងមុន ទោះបីជាបើកកម្មវិធីច្រើនជាន់គ្នាក៏ដោយ មិនតែប៉ុណ្ណោះយើងក៏អាចឆ្លាស់ទៅប្រើកម្មវិធីផ្សេងៗបានយ៉ាងរហ័សផងដែរ ។
-Slices : កំណត់ព័ត៌មានពាក់ព័ន្ធនៃកម្មវិធីដែលយើងចូលចិត្ត ដើម្បីឲ្យកម្មវិធីទាំងនោះ កាន់តែដំណើរការបានល្អ និងងាយស្រួល ។
– Adaptive battery : ជាមុខងារថ្មីមួយក្នុងការ សិក្សា ឬគណនា កម្មវិធីទូរស័ព្ទរបស់យើង ជាមួយនឹងថាមពលថ្មឲ្យស៊ីគ្នា ដែលអាចជួយកាត់បន្ថយការអស់ថ្មឆាប់រហ័សផងដែរ ។
-Adaptive brightness : ជួយកំណត់ពន្លឺនៃអាក្រង់ស្វ័យប្រវត្តិ ទៅតាមកាលៈទេសៈនានា ។
– New System navigation: ប្រើបាស់តែប៊ូតុងមួយ ដែលអាចផ្ដល់នូវការរុករកដ៏វ័យឆ្លាត ស័ក្កិសមជាមួយអ្នកប្រើប្រាស់ ។
– Dashboard: ប្រាប់ពីព័ត៌មាននានា នៅលើផ្ទាំងអេក្រង់ទូរស័ព្ទ។
– App Timers: កំណត់ពេលវេលាក្នុងការប្រើប្រាស់នៅលើកម្មវិធីទូរស័ព្ទនីមួយៗ
ការ Update នេះប្រិយមិត្តអាចចូលទៅកាន់ Settings > About Phone > System Update ដើម្បីឆែករក កំណែ Update មួយនេះ។ ប៉ុន្តែចំពោះម៉ាស៊ីនមួយចំនួន ដែលមិនទាន់ឃើញមាន សូមធ្វើការរង់ចាំបន្តិចសិន៕