
បរទេស៖ កាសឥតខ្សែ ជំនាន់ថ្មីរបស់ Apple នឹងចេញលក់ក្នុងអំឡុងខែណាមួយ នៅឆ្នាំ ២០២១ នេះបើយោងតាមការអះអាររបស់លោក Ming-Chi Kuo ។
អ្នកវិភាគ និងជាអ្នកតាមដានព័ត៌មានបច្ចេកវិទ្យារូបនេះបាននិយាយទៀតថា កាស Airpods 3 នឹងប្រើប្រាស់បច្ចេកវិទ្យាសំឡេង SiP (Session Initiation Protocol) ដែលជាបច្ចេកវិទ្យាថ្មី ជំនួនឲ្យ SMT ដែជាបច្ចេកវិទ្យាសំឡេងប្រើនាពេលបច្ចុប្បន្ន ។
តាមពិត SiP ក៏បានប្រើប្រាស់ផងដែរនៅលើ AirPods Pro តែវាស្ថិតនៅក្នុងឈីប H1 ហើយ SiP នេះមាននាទីជួយកាត់សំឡេងរំខានខាងក្រៅ ក៏ដូចជាមិនឲ្យរំខានទៅដល់ការប្រើប្រាស់ Siri ផងដែរ ។
យ៉ាងណាមិញលោក Ming-Chi Kuo បញ្ជាក់ថា វានៅតែមិនទាន់ច្បាស់ថា តើបច្ចេកវិទ្យា SiP ដែលនឹងប្រើនៅលើ Airpods 3 វាមានការផ្លាស់ប្ដូរ ឬប្លែកដូចម្ដ៉េចខ្លះពី SiP នៅលើ AirPods Pro នោះទេ ដូច្នេះមានតែរង់ចាំព័ត៌មានថ្មីៗទៀតទាក់ទងនឹង Airpods 3 ទាំងអស់គ្នា ៕
ប្រភព៖ gsmarena