
តើអ្នកកំពុងតែធុញទ្រាំនឹងទូរស័ព្ទចាស់ដែលឧស្សាហ៍រអាក់រអ៊ួល ថតរូបមិនស្អាត ថ្មមិនកាន់ អ៊ីធឺណែតដើរយឺតមែនទេ? មោះសាកឡើងស៊េរី ស្មាតហ្វូន កាមេរ៉ា AI ភ្នែក4 Huawei nova 7i តម្លៃត្រឹមតែ $279 ហើយកម្លាំងសាកថ្ម40វ៉ាត់ សាកម្តងលេងបានលើសបីម៉ោង ធានាថាដឹងតែពេញចិត្តស្តូកតែម្តងដោយផ្អែកលើហេតុផលខាងក្រោម៖
១. កាមេរ៉ា AI ភ្នែក4 ទំហំ 48MP
HUAWEI nova 7i មានកាមេរ៉ាក្រោយ4គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។
២. កាមេរ៉ាមុខទម្លុះអេក្រង់
Huawei nova 7i បំពាក់កាមេរ៉ាមុខទម្លុះអេក្រង់ សម្រាប់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។
៣. កម្លាំងសាកថ្មលឿនដូចរន្ទះ 40វ៉ាត់
Huawei nova 7i មានថាមពលថ្ម ទំហំ 4200 mAh ទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក10នាទី លេងបានលើសពី3ម៉ោង ដែលជាហេតុជួយស្រាយនូវកង្វល់រឿងបញ្ហាអស់ថ្ម ដែលរំខានដល់ការប្រើប្រាស់បំពេញភារកិច្ចប្រចាំថ្ងៃ។
៤. បំពាក់នូវ Huawei AppGallery ងាយស្រួលសម្រាប់ការ Download
ស្មាតហ្វូន Huawei nova 7i ត្រូវបានក្រុមហ៊ុនបំពាក់នូវ Huawei AppGallery មួយសេតស្រាប់នៅក្នុងប្រអប់ ដែលបង្កភាពងាយស្រួលដោនឡូត Facebook, Instagram, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress កម្មវិធីកក់ TADA, WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សរលូនឥតទាក់។
៥. អង្គចង់ចាំ (RAM) និង អង្គផ្ទុកទិន្នន័យ (ROM)ធំ
Huawei nova 7i បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេងហ្គេមរលូនឥតទាក់។ វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។
៦. បំពាក់នូវអេក្រង់លំដាប់កំពូល
Huawei nova 7i មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) អមដោយ មុខងារការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland® របស់ប្រទេសអាល្លឺម៉ង់ ធ្វើឲ្យអ្នកប្រើប្រាស់អស់ក្តីបារម្ភរឿងបញ្ហាភ្នែកនៅពេលសម្លឹងមើលទូរស័ព្ទ រយៈពេលច្រើនម៉ោង។
៧. ពណ៌ស៊ីវិល័យបែបហ្វាសិន តម្លៃល្អបំផុតត្រឹមតែ $279
Nova 7i ត្រូវបានរចនាឡើងយ៉ាងល្អផ្ចិតផ្ចង់ ជាមួយនឹងការឌីហ្សាញរូបរាងបែបស៊ីវិល័យទាន់សម័យបែបហ្វាសិនជាមួយនឹងជម្រើសពណ៌ និងរូបរាងមិនធំមិនតូចល្មមងាយស្រួលកាន់ប្រើប្រាស់។ នៅពេលដែលបានកាន់ប្រើដឹងតែបង្កើននូវភាពជឿជាក់មួយកម្រិតថែមទៀត ចំណែកឯតម្លៃវិញគឺពិសេសតែម្តងត្រឹមតែ $279 តែប៉ុណ្ណោះ។
https://www.facebook.com/418041031633648/posts/2549801145124282/?vh=e&d=n
សរុបមក HUAWEI nova 7i ជាស្មាតហ្វូនល្អឯក ជាមួយនឹងតម្លៃពិសេសត្រឹមតែ $279 មានការធានាលើគ្រឿងម៉ាស៊ីនរយៈពេល1ឆ្នាំពេញ និងជួសជុលដោយឥតគិតសេវានៅមជ្ឈមណ្ឌលជួលជុលទូរស័ព្ទដៃហួវៃសម្រាប់ព័ត៌មានលម្អិតសូមចុចត្រង់នេះ https://consumer.huawei.com/kh/support/warranty-policy/៕