
បរទេស៖ ថ្មីៗនេះ Audi បានចែករំលែកនូវរូបរាងគំរូរថយន្ត អេឡិចត្រូនិករបស់ខ្លួន ដោយដាក់ឈ្មោះថា Q4 Sportback e-tron បង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ។
Q4 Sportback e-tron គឺជាប្រភេទរថយន្ត SUV ដែលមានកម្លាំងម៉ាស៊ីន 300សេះ ។ ជាមួយគ្នានេះ Audi បានអះអាងថា អាចចាប់ផ្ដើមពីល្បឿន 0គីឡូម៉ែត្រក្នុងមួយម៉ោង ទៅដល់ 96គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើតែរយៈពេល 6.3 វិនាទីតែប៉ុណ្ណោះ ហើយចំពោះល្បឿនសរុបដែលអាចរត់បានគឺ 178 គីឡូម៉ែត្រក្នុងមួយម៉ោង ។
ចំពោះការរចនារូបរាងខាងក្រៅ គឺមើលទៅមានភាពទាក់ទាញ និងសិចស៊ី ហើយផ្នែកខាងក្រោយនៃរថយន្តត្រូវបានគេរកឃើញថា មានរចនាបទដូចគ្នាទៅនឹងរថយន្តរបស់អាមេរិកនៅទសវត្សរ៍ 50 និង 60 ។
យ៉ាងណាមិញសម្រាប់រថយន្តនេះ ត្រូវបានគេសន្និដ្ឋានថាអាចមានតម្លៃក្រោម 50,000ដុល្លារ ប្រហាក់ប្រហែលនឹងរថយន្តម៉ូដែល SUV មួយចំនួនរបស់ Audi ដែរ ៕
ប្រភព៖ caranddriver