កម្មវិធី EDC App របស់អគ្គិសនីកម្ពុជា Update ថ្មី អាចប្រាប់យើងពីពេលផុតកំណត់បង់ប្រាក់

បន្ទាប់ពី​បានដាក់​ចេញ​នូវ​កម្មវិធី​ទូរស័ព្ទ​ដែលមាន​ឈ្មោះថា EDC App  ដែលអនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ថាមពល​អគ្គិសនី អាច​ពិនិត្យមើល​យ៉ាង​ងាយស្រួល នូវ​ថ្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រចាំខែ ក៏ដូចជា​ព័ត៌មាន​អគ្គិសនីសំខាន់ៗ ពេលនេះ​កម្មវិធី​នេះ​បាន​ត្រូវ Update ថ្មី​មួយកម្រិត​ទៀត ដោយ​អាច​ប្រាប់​យើង​អំពី​ពេល​ផុតកំណត់​បង់ប្រាក់​តាម​រយៈ​សារ​ក្រឿន​រំ​ឮ​ក​នៅលើ​អេក្រង់​ទូរស័ព្ទ​តែម្ដង។

យ៉ាងណាមិញ សម្រាប់​លោកអ្នក​ដែល​ចង់​ប្រើប្រាស់​កម្មវិធី​នេះ តម្រូវ​ឲ្យ​អតិថិជន​មក​ចុះឈ្មោះ ប្រើប្រាស់​ជាមុនសិន ដែល​អាចធ្វើ​ការស្នើសុំ​នៅតាម​បណ្តា​សាខា​ទាំង ៣ នៅ​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​ភ្ជាប់​មកជា​មួយ នូវ​អត្តសញ្ញាណប័ណ្ណ​ដែលមាន​ឈ្មោះ​ដូចគ្នា​ជាមួយ​វិក្ក​ប័ត្រ​អគ្គិសនី អាសយដ្ឋាន​អ៊ី​ម៉ែ​ល និង​វិក្ក​យ​ប័ត្រ​អគ្គិសនី៕