ងាយស្រួលដាក់តាមខ្លួន កូនកាត់កុំព្យូទ័រយួរដៃ ភ្ជាប់ខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃត្រឹមតែ $699

សម័យនេះទៅហើយ គ្មាននរណាឆោតទៅយកកុំព្យូទ័រ Desktop តាមខ្លួន នៅពេលមានបេសកម្មការងារ ឬមុខជំនួញតាមខ្លួននាំតែហត់ ហើយពិបាកប្រើប្រាស់បំពេញការងារទៀតនោះទេ។ ម្នាក់ៗសុទ្ធសឹងតែផ្លាស់ប្តូរមកប្រើប្រាស់កុំព្យូទ័រយូ ដែលមានភាពងាយស្រួលដាក់តាមខ្លួនគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ដោយសម្លឹងឃើញនូវចន្លោះប្រហោងនៃតម្រូវការទីផ្សារ​ ក្រុមហ៊ុនហួវៃ សម្រិតសម្រាងកែច្នៃនូវ ផលិតផល កូនកាត់កុំព្យូទ័រយួរដៃស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro​ និង កុំព្យូទ័រស្តេចសម្លេង ស្តេចអេក្រង់ Huawei MatePad ដែលមានរូបរាងកាន់តែតូចច្រឡឹង ហើយបំពាក់នូវបច្ចេកវិទ្យាឈានមុខសម្បូរបែប។

កូនកាត់កុំព្យូទ័រយួរដៃស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro

MatePad Pro មានរូបរាងតូចច្រឡឹង(W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ កុំព្យូទ័រយួរដៃកូនកាត់ស៊េរីថ្មីនេះ មានខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។

Huawei MatePad Pro មានកាមេរ៉ាក្រោយទំហំ 13MP (f/1.8) ភ្ជាប់ auto focus និង មុខងារ support flash focus mode ធ្វើឲ្យរូបថតវីដេអូរបស់អ្នកកាន់តែស្រស់ស្អាតកម្រិតអាជីព។ ចំណែកឯកាមេរ៉ាមុខទំហំ 8MP (f/2.0) fixed focal length ធ្វើឲ្យរូបភាពស៊ែលហ្វីស្អាតគ្រប់ប្លង់តែម្តង។ ជាពិសេសអ្នកប្រើប្រាស់កាន់តែរីករាយជាមួយនឹងមុខងារថតរូបវីដេអូសម្បូរបែបដូចជា​ ការថតវីដេអូសកម្មភាពយឺតៗ (slow motion), ការថតរូបពេលយប់ ​(night view), ការថតរូបបែប panorama, HDR, delay photography, dynamic photo, ការថតរូបដោយដាក់watermark, និងការថតរូបបែបមុខញញឹម (smiling face capture) -ល-។

Huawei MatePad Pro មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេចុងក្រោយ​ Kirin 990 flagship chipset ភ្ជាប់ខួរក្បាលឆ្លាតវៃ NPU និង AI កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ  បំពាក់នូវប្រព័ន្ធសម្លេង4គ្រាប់ និង ឧបករណ៍បំពងសម្លេង4គ្រាប់ ជាមួយនឹងស្តេរ៉េអូ 3D Histen 6.0  ធ្វើឲ្យសម្លេងលាន់លឺច្បាស់ល្អ ពិរោះរណ្តំ នៅគ្រប់    ទីកន្លែង និងកាត់បន្ថយសម្លេងរំខាន 360 ដឺក្រេថែមទៀតផង ។ Huawei MatePad pro មានថាមពលថ្ម 7250 mAh  ហើយជាកុំព្យូទ័រកូនកាត់ដំបូងគេដែលទ្រទ្រង់នូវ​បច្ចេកវិទ្យាសាកឥតខ្សែ 15W (Wireless Charge) និង សាកឥតខ្សែពីថ្លេបប្លេតទៅប្លេត ឬពីថ្លេបប្លេតទៅទូរស័ព្ទ 7.5W  (Reverse Wireless Wireless Charging)។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 20W គ្រាន់តែសាក 30នាទី​ អ្នកអាចរីករាយប្រើប្រាស់បានរហូតដល់ទៅ 3ម៉ោង។

កុំព្យូទ័រស្តេចសម្លេង ស្តេចអេក្រង់ Huawei MatePad

 

Huawei MatePad រូបរាងតូចច្រឡឹង ស្តើងងាយស្រួលកាន់ប្រើ បំពាក់នូវស្តេចអេក្រង់ មានពណ៌ដិត កម្រិតបង្ហាញ 2K FullView Display (2000×1200) ទំហំអេក្រង់ធំ 10.4” គែមកាន់តែតូច (7.9mm) បន្ថែមរស់ជាតិនៃការទស្សនាត្រជាក់ភ្នែក សម្រាប់ការសិក្សា ធ្វើការ តាមអនឡាញ។  Huawei MatePad មានរន្ធបំពងសំលេងធំៗចំនួន4 របស់ក្រុមហ៊ុន Harman Kardon ផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងនៃ Surround Sound ទំាង4ទិស ហើយមានគុណភាពសំឡេងលឺច្បាស់អស្ចារ្យ ពុំចាប់បាច់ត្រូវការបាសបន្ថែម បង្កលក្ខណៈភាពងាយស្រួលសម្រាប់បុត្រធីតាសិក្សាតាមអនឡាញ។ ជាពិសេស អ្នកនិងបុត្រធីតា អាចរីករាយជាមួយនឹងមុខងារ eBook Mode ដែលផ្តល់នូវភាពងាយស្រួលក្នុងការអានពិតៗ និងមិនព្រួយបារម្ភខ្លាចខូចភ្នែក ព្រោះ Huawei MatePad ភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUVRheinland របស់ប្រទេសអាឡឺម៉ង់។

Huawei MatePad  មានកាមេរ៉ាមុខក្រោយទំហំ 8MP អាចថតរូបស៊ែលហ្វីស្អាតកប់សារី  និងថតប្លង់ទូទៅទទួលបានរូបភាពច្បាស់ស្អាតគួរជាទីពេញចិត្ត។ Huawei MatePad មានរ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេ Kirin 810 (7nm) កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ  មានថាមពលថ្ម 7250 mAh  សាកថ្ម ដោតបណ្តើរ លេងបណ្តើរប្រកបដោយសុវត្ថិភាព ភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន លឿន18W, សាកត្រឹមតែ 30នាទីបាន 27% និង សាកពេញក្នុងរយៈពេល 2ម៉ោង 48នាទី។

កូនកាត់កុំព្យូទ័រយួរដៃ Huawei MatePad Pro និង MatePad មានមុខងារ​ Multi-Window  អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ App ម្តងបីក្នុងពេលតែមួយ លើ Screen តែមួយ។ មុខងារនេះ អនុញ្ញាតឲ្យអ្នកបំពេញកិច្ចការងារ ឬការកម្សាន្ត បានកាន់តែច្រើនក្នុងពេលតែមួយ ឧទាហរណ៍ អ្នកអាចទស្សនាខ្សែភាពយន្តបណ្តើរ ឆែកអ៊ីមែលបណ្តើរ និងឆាតបណ្តើរ ហើយទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទ បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារពីទូរស័ព្ទទៅថេបប្លេត ពីថេបប្លេតទៅទូរស័ព្ទបានយ៉ាងរហ័សទាន់ចិត្តតែម្តង ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែ​USB និងចំណាយពេលយូរ។

សរុបមក កុំព្យូទ័រកូនកាត់ ជំនាន់ថ្មី Huawei MatePad Pro តម្លៃ $699 និង MatePad $349 ពិតជាមានលក្ខណៈលេចធ្លោរៀងៗខ្លួនមែន ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ បើចាប់អារម្មណ៍អាចរកជាវនៅតាមបណ្តាហាងនានាខាងក្រោមនេះ៖

ភ្នំពេញ

  1. Nojima (Cambodia) Tel: 093 601 601 / 093 605 606
  2. V Stor Computer Tel: 092 775 549
  3. KC Pone Palace Tel: 070 234 222
  4. Gold One Computer Tel: 093 909 878
  5. Chantra Computer Tel: 077 630 077
  6. Khun Eng Computer Tel: 012 477 868
  7. Smart Axiata Tel: 010 202 857
  8. Heng Vichet Tel: 081 337 373
  9. Raksmey Bayon (New) Tel: 078 988 889
  10. Leang Pov Tel: 012 777 833
  11. N Tel: 010 959 525
  12. CTK Tel: 081 771 515
  13. C STORE Tel: 010 655 700
  14. K.M Tel: 012 575 047
  15. HOK LAY II Tel: 016 733 392
  16. KHMER APSARA Tel: 081 3333 16
  17. PISETH (TK) Tel: 085 756 585
  18. Chomroen Tel: 081 53 7777
  19. Sok Gech Phone Shop Tel: 015 866 998
  20. RAKSMEY BAYON I Tel: 015 99 777 9

ក្រចេះ

  1. LEANG HUY Tel: 012 85 58 38

សៀមរាប

  1. ASEAN IT Computer Tel: 012 78 42 55
  2. CRS Tel: 012 258 181