
បរទេស៖ បន្ទាប់ពីប្រកាសនូវប្រព័ន្ធប្រតិបត្តិការ IOS 14 និង iPadOS 14 នៅក្នុងព្រឹត្តិការណ៍ WWDC 2020 កាលពីថ្ងៃទី 22 ខែ មិថុនា រួចមក ទីបំផុតម្សិលមិញនេះ Apple បានសម្រេចដាក់ឲ្យអ្នកប្រើទូទៅអាចធ្វើបច្ចុប្បន្នភាពជាមួយជំនាន់សាកល្បង (Beta) បានហើយ ។ យ៉ាងណាមិញចំពោះការធ្វើបច្ចុប្បន្នភាពនេះបានតែសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Iphone និង Ipad ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា យ៉ាងណាក៏ដោយក៏ Apple មិនដែលគាំទ្រឲ្យអ្នកប្រើប្រាស់សម្រេចចិត្តធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការជំនាន់សាកល្បងឡើយ ព្រោះកំហុសនឹងតែងតែកើតមានឡើងមិនអត់នោះទេ តែចំពោះអ្នកដែលចង់សាកល្បងភ្លក់រស់ជាតិ IOS ថ្មី ដោយមិនគិតពីបញ្ហាដែលនឹងកើតមាននៅលើឧបករណ៍របស់អ្នកនោះ អ្នកអាចចុះឈ្មោះដើម្បីធ្វើបច្ចុប្បន្នភាពតាមរយៈដំណរភ្ជាប់នេះ Apple Beta website ៕
ប្រភព៖ gsmarena