
បរទេស៖ កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះក្រុមហ៊ុន Google បានបញ្ចេញនូវប្រព័ន្ធដំណើរការ Android 11 Beta 2 ជាមួយនឹងការដោះស្រាយកំហុសជាច្រើន នៅក្នុង Android 11 Beta 1 ហើយជាមួយគ្នានេះ ក្រុមហ៊ុនយក្សខាងលើ ក៏បានបង្ហើបថា ខ្លួនគ្រោងនឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 11 ជាសាធារណៈនៅថ្ងៃទី ៨ ខែកញ្ញា ។
យោងតាមខ្លឹមសារដែល Google បានបង្ហាញនៅលើគេហទំព័រ Android Developer បានឲ្យដឹងថា ប្រព័ន្ធដំណើរការ Android 11 Beta 2 នឹងដោះស្រាយទៅលើ gesture control ព្រមទាំងក្ដាចុច ឲ្យប្រសើរជាងមុន ក៏ដូចជាដោះស្រាយទៅលើបញ្ហាផ្នែកគ្រប់គ្រងសំឡេង ដែលកើតឡើងនៅលើឧបករណ៍មួយចំនួន ។
Google បានប្រាប់ទៀតថា ចំពោះបញ្ហាខ្លះទៀតដូចជារអាក់រអួលផ្នែកភ្ជាប់សេវ៉ា intermittent Wi-Fi គឺមិនអាចដោះស្រាយបានឡើយនៅក្នុងប្រព័ន្ធដំណើរការ Android 11 Beta 2 នេះ ៕
ប្រភព៖ gsmarena