
បរទេស៖ស្របពេលជាមួយថ្ងៃបង្ហាញខ្លួនកាន់តែខិតជិតដល់ ក៏មានព័ត៌មានបែកធ្លាយមួយចំនួនទាក់ទងនឹងទូរស័ព្ទជំនាន់ថ្មីរបស់ Apple នោះគឺទូរស័ព្ទសែស្រឡាយ iPhone 12 ។
កាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីមានវីដេអូចាប់កាន់ដំបូងនូវទូរស័ព្ទសែស្រឡាយ iPhone 12 ដែលមានដូចជា iPhone 12, iPhone 12 Pro, iPhone 12 Pro Max តែសម្រាប់វីដេអូនេះគេមិនបានបង្ហាញវត្តមាន iPhone 12 Max ឡើយ ។ សូមបញ្ជាក់ថា វីដេអូចាប់កាន់ទូរស័ព្ទសែស្រឡាយ iPhone 12 នេះ គឺត្រូវបានបង្ហោះដោយគណនីយូធូប Mobile Fun ។
តាមការបង្ហាញខាងលើបានឲ្យឃើញថា ទូរស័ព្ទជំនាន់ថ្មីទាំងបីម៉ូដែលរបស់ក្រុមហ៊ុនផ្លែប៉ោមឆែបខាងលើនេះ មានរចនាបទរូបរាងដូចគ្នាទៅនឹងរូបរាងរបស់ទូរស័ព្ទ Iphone ជំនាន់ឆ្នាំ 2010 ទៅ 2013 ដែរ ចំណែកឯកាមេរ៉ាមានរចនាបទដូចគ្នាជាមួយទូរស័ព្ទសែស្រឡាយ Iphone 11 ។
វីដេអូបានបង្ហាញទៀតថា iPhone 12 មានអេក្រង់ទំហំ 5.4 អ៉ីង, iPhone 12 Pro ទំហំ 6.1 អ៉ីង និង iPhone 12 Pro Max មានទំហំ 6.7 អ៉ីង ។ គេបានព្យាករណ៍ថា ទូរស័ព្ទ iPhone 12 ម៉ូដែល Pro អាចនឹងមានបំពាក់បច្ចេកវិទ្យា LiDAR ក្នុងកាមេរ៉ា ។
សូមបញ្ជាក់ថា បើតាមរាល់ឆ្នាំ ទូរស័ព្ទសែស្រឡាយ iPhone 12 នឹងបង្ហាញខ្លួនផ្លូវការណ៍នៅថ្ងៃណាមួយក្នុងខែ ខែកញ្ញា តែសម្រាប់ឆ្នាំនេះនៅមិនទាន់មានអ្នកវិភាគណាម្នាក់អះអាងថា វានឹងចេញនៅខែណាមួយនោះទេ ហេតុផលគឺដោយសារតែបណ្ដាលមកពីវីរុសរាតត្បាតកូវីដ១៩ ៕
ប្រភព៖ gsmarena