Xiaomi បន្ថែមជម្រើសផ្ទុកថ្មីសម្រាប់ម៉ូឌែល Mi 8 Lite

កាលពី​ពាក់កណ្ដាល​ខែកញ្ញា ក្រុមហ៊ុន Xiaomi បានដាក់​ចេញ​នូវ​ស្មា​ត​ហ្វូ​ន Mi 8 Lite តំណាលគ្នា​ជាមួយ Mi 8 Pro ជាមួយនឹង​ជម្រើស​ផ្ទុក​ត្រឹម ៦៤GB លើ Ram ៤GB ប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះ ខ្លួន​បាន​បន្ថែម​នូវ​ជម្រើស​ដ៏​ល្អ​មួយទៀត​សម្រាប់​អ្នកគាំទ្រ​ជាមួយនឹង Ram ទំហំ 6GB  អង្គ​ផ្ទុក​ទិន្នន័យ 128GB។

សម្រាប់​ទូរស័ព្ទ Mi 8 Lite នេះ មាន​បំពាក់​អេក្រង់​លាត​ទំហំ 6.26 អ៊ី​ញ ជា​ប្រភេទ IPS-LCD អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 1080 x 2280 ភិ​ច​ស៊ែ​ល។ វា​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 660, មាន CPU ចំនួន 8 គ្រាប់ រត់​ក្នុង​ល្បឿន 2.2GHz និង​ដំណើរការ​ដោយ ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo។ ស្មា​ត​ហ្វូ​ន​នេះ មាន​កាមេរ៉ា​ខាងមុខ​ទំហំ 24 មេ​ហ្គា​ភិ​ច​សែ​ល ចំណែក​កាមេរ៉ា​ខាងក្រោយ​វិញ មាន​ទំហំ 12 មេ​ហ្គា​ភិ​ច​សែ​ល មាន​កម្រិត Aperture f/1.9 + 5 មេ​ហ្គា​ភិ​ច​សែ​ល មាន​កម្រិត Aperture f/2.0 អម​ជាមួយ​ភ្លើង Flash LED មួយ​គ្រាប់។

នេះ​ជា​ទូរ​ស័ព្ទ Mi 8 Lite ដែលមាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 128GB សម្រាប់​ម៉ូ​ឌែ​ល​មាន​រ៉េ​ម​ទំហំ 4GB បន្ថែម​ពីលើ​ទំហំ អង្គ​ផ្ទុក​ទិន្នន័យ 64GB ។ ស្មា​ត​ហ្វូ​ន​នេះ នឹងត្រូវ​ដាក់លក់​នៅ​ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ ក្នុងប្រទេស​ចិន ដោយ​តម្លៃ​របស់​វា មិនទាន់​ត្រូវបាន​គេ​បង្ហាញ អោយ​បានដឹង​នៅឡើយ​ទេ៕