ស្មាតហ្វូនបត់បានរបស់ Samsung នឹងចេញលក់នៅឆ្នាំក្រោយ រីឯតម្លៃក្បែ ២K

ក្រោយពេល​ក្រុមហ៊ុន Samsung ធ្វើការ​បង្ហាញ​នូវ​គំរូ​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់​អាច​បត់​បាន​កាល​សប្ដាហ៍​មុន ពេល​មាន​ដំណឹង​ថ្មី​បង្ហាញថា ស្មា​ត​ហ្វូ​ន​នេះ​អាច​នឹងមាន​វត្តមាន​ក្នុង​ទីផ្សារ​ឆ្នាំក្រោយ​ជាមួយនឹង​តម្លៃ​ក្បែ ២K ពេល​ចេញលក់​ដំបូង។

ផ្អែក​តាម​ព័ត៌មាន​ប្រមូលបាន​កន្លងមក​អាច​ឱ្យគេ​សន្និដ្ឋានបានថា ទូរស័ព្ទ​បត់​បាន​របស់ Samsung នឹងមាន​ឈ្មោះ​ផ្លូវការ Galaxy F ហើយថ្មីៗនេះដែរ គណនី​យូ​ធូប Concept Creator ហាក់​បោះ​មួយ​ជំហាន​មុន​ដោយបាន​បង្កើត​វីដេអូ​គំរូ​ដ៏​អស្ចារ្យ​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន​មិនតិច​ទេ។ យ៉ាងណា ប្រិយមិត្ត​កុំ​មានការ​យល់ច្រឡំ នេះ​គ្រាន់តែ​ជា​គំរូ​រចនាបថ​របស់ Galaxy F ដែល​ធ្លាប់មាន​សេចក្ដីរាយការណ៍​កន្លងមក វា​ស្ថិត​ត្រឹម​ជា​គំរូ​នៅឡើយ តែ​វា​ក៏បាន​ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ដែរ។

Galaxy F នឹង​ក្រាល​ដោយ​ទំហំ​អេក្រង់ ៧,៣អ៊ី​ញ​កម្រិត​បង្ហាញ 1536x2152px (ដង់ស៊ីតេ 420ppi និង​សមាមាត្រ 4.2:3 aspect ratio) ហើយ​អាច​ពត់​បត់​ទៅជា​អេក្រង់​ពីរ ដែល​អេក្រង់​មួយ​នឹងមាន​ទំហំ ៤,៥៨អី​ញ​កម្រិត 840x1960px ជាមួយ​សមាមាត្រ 21:9 និង​មាន​ដង់ស៊ីតេ 420ppi៕