Galaxy A9 2018 នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ!

កាលពី​ពាក់កណ្តាល​ខែតុលា​កន្លង​ទៅនេះ ក្រុមហ៊ុន​សាម​សុង​បានដាក់​បង្ហាញ បង្អួត​សម្រស់​រូបរាង​ដ៏​គួរ​ឲ្យ​ទាក់ទាញ​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ខ្លួន​គឺ Galaxy A7 & A9 នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី។ គួរ​រំលឹក​ដែលថា Galaxy A7 បាន​មកដល់​កម្ពុជា​ហើយ ព្រមទាំង​ទទួលបាន​ការ​គ្រាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន។ នៅឡើយ​តែ Galaxy A9 ដែលមាន​កាមេរ៉ា​ខាងក្រោយ​រហូតដល់​ទៅ៤គ្រាប់ បូក​សមជា​មួយ​រូបរាង​យ៉ាង​ស្លី​ម ស្អាត ហើយ​មើលទៅ​កាលី​ប ទាន់សម័យ ស័​ក្កិ​សមជា​មួយ​អ្នកប្រើប្រាស់​សម័យ​ឌីជីថល​ជាពិសេស​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប​តែម្តង​ព្រោះថា​សមត្ថភាព​របស់​វា​ប្រៀបបាន​ដូចជា​អ្នក​កំពុង​មានកា​ម៉េ​រា​មួយ​ដ៏​ឆ្នើម​នៅក្នុង​ដៃ​ចឹ​ង​ដែរ។

ការ​ទន្ទឹម​រងចាំ​រប​ស់​អតិថិជន​ដែលជា​ហ្វែ​ន​ស្មា​ត​ហ្វូ​ន​ត្រកូល Galaxy A ទាំងអស់​នឹង​ទទួលបាន​បទពិសោធ​ន៏​ថ្មីស្រឡាង​មួយទៀត​ក្នុងពេលឆាប់! Galaxy A9 នឹង​បង្ហាញខ្លួន​ក្នុងប្រទេស​កម្ពុជា​នៅ​ខែវិច្ឆិកា​នេះហើយ​ដែល​អម​ជាមួយ​សមត្ថភាព​អស្ចារ្យ​ជាច្រើន​ដ៏​ទាក់ទាញ បើតាម​ប្រភព​ពត៌មាន​ដែល​ទទួលបាន​ពី​ក្រុមហ៊ុន​សាម​សុង ។

ចឹ​ង​រង់​ចាំមើល​ទាំងអស់គ្នា​ពី​សមត្ថភាព​និង​ភាព​អស្ចារ្យ​ដែល​ត្រកូល Galaxy Aមួយ​នេះ​នឹង​បង្ហាញជូន​ដល់​ហ្វែ​ន​ទាំងអស់​នៅក្នុង​ខែ​នេះ!!!