សុទ្ធតែកំពូលតារាចម្រៀងល្បីៗនៅក្នុងកម្មវិធីប្រគំតន្ត្រី Huawei nova LUXURY concert ថ្ងៃសៅរ៍ខាងមុខនេះ

ល្ងាចថ្ងៃសៅរ៍ ទី18 កក្កដា 2020 ខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យាហួវៃ នឹងបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក ថ្មីទាន់សម័យ ល្បឿនលឿន កាមេរ៉ា AI ភ្នែកបួន 48MP សាកថ្ម 10នាទី លេងជាប់លើស3ម៉ោង (40W) ថតរូប Super Selfie កម្រិត 2.0 ថតច្បាស់នៅពេលយប់ ក្នុងកម្មវិធីប្រគំតន្ត្រី nova 7i LUXURY Concert ខ្នាតធំអស្ចារ្យ ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង ហ្វេសប៊ុកផេកផ្លូវការ Huawei Mobile។

ការដាក់សម្ពោធនូវផលិតផលស្មាតហ្វូនស៊េរីថ្មីចុងក្រោយ Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក លើកនេះ ក្រុមហ៊ុនហួវៃពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ គឺរឹតតែធំ រឹតតែអស្ចារ្យជាមួយកំពូលតារាចម្រៀងល្បីៗ រួមមាន ឱក សុគន្ធកញ្ញា កំលោះសង្ហារលោក នីកូ កញ្ញា សុខសីលាលីន កំលោះសង្ហារទាំងពីរឌួងលោក សុវត្ថមុនីវណ្ណ និង សុវត្ថមុនីនាគ រួមមានជាមួយនឹងការខលទស្សន៍ទាយឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនហួវៃថែមទៀតផង។

HUAWEI nova 7i LUXURY ត្រូវបានក្រុមហ៊ុនហួវៃកំណែអាប់ដេតពី nova 7i ជាមួយនឹងថ្មីស៊ីវិល័យ បែបអេឡេហ្គង់គឺពណ៌ប្រាក់ទឹកកក មានកាមេរ៉ាក្រោយ4គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។

សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់នូវបច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Huawei Super Charge កម្លាំងសាកថ្មធំទំហំ40វ៉ាត់ សាកថ្ម10នាទីលេងជាប់បាន3ម៉ោង ភ្ជាប់ Huawei AppGallery អាចដោនឡូត Facebook, Instagram, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress កម្មវិធីកក់ TADA, WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សរលូនឥតទាក់។

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេងហ្គេមរលូនឥតទាក់។ វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធសាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ 4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក10នាទី លេងបានលើសពី3ម៉ោង។

សរុបមក HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក ជាស្មាតហ្វូនល្អឯក ដែលលោកអ្នកគួរតែពិចារណា ហើយបើកក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 17 កក្កដា 2020 នឹងទទួលបានតម្លៃពិសេសត្រឹមតែ $289 ព្រមទាំងច្រាស់ដុសធ្មេញឆ្លាតវៃ Lebooo Smart Toothbrush តម្លៃ $39 ភ្លាមៗ។ ជាពិសេសប្រសិនបើចង់ដឹងថាពី រូបរាងពិត សមត្ថភាពពិតលើសពីតម្លៃ សូមកុំភ្លេចរងចាំអ៊ុតមើលក្នុងកម្មវិធីប្រគំតន្ត្រី nova 7i LUXURY concert ហ្វេសប៊ុកផ្លូវការ Huawei ឬក៏ទូរទស្សន៍ហង្សមាស HDTV វេលាម៉ោង 6 ល្ងាច ថ្ងៃសៅរ៍ទី 18 កក្កកដា 2020 ខាងមុខនេះ។