
បន្ទាប់ពីបញ្ចេញស្មាតហ្វូនអេក្រង់ឆកបែបមូល Aquos R Compact កាលពីឆ្នាំទៅ ពេលនេះក្រុមហ៊ុន Sharp របស់ជប៉ុនបានបញ្ចេញទូរស័ព្ទឆកទាំងលើទាំងក្រោមមួយទៀត មានលក្ខណៈប្លែកពីគេ។
ការដាក់ចេញនូវអេក្រង់ថ្មីរបស់ Aquos R2 Compact ក្រុមហ៊ុន Sharp ចង់រក្សាទុកកន្លែងស្កេនម្រាមដៃឲ្យនៅដដែល ប៉ុន្តែវាហាក់ខុសពីក្រុមហ៊ុនជាច្រើនទៀតដែលព្យាយាមពង្រីកផ្ទៃអេក្រង់ឲ្យកាន់តែធំ ហើយជំនួសមកវិញនូវការដោះសោរពីក្រោមអេក្រង់វិញ។
សម្រាប់ទូរស័ព្ទនេះមានអេក្រង់ទំហំ 5.2 អ៊ីញ កម្រិតបង្ហាញរូបភាព 2280 x 1080 ភិចសែល ប្រភេទ IGZO LCD ព័ន្ធតាមពីក្រោមកាមេរ៉ាថតរូបមក និងកន្លែងដោះសោផ្នែកខាងក្រោម។ ចំពោះកម្លាំងម៉ាស៊ីន វាដំណើរការដោយបន្ទះឈីប Snapdragon 845 processor មាន RAM 4GB និងប្រើប្រព័ន្ធ Android 9 Pie រួមនឹងកាមេរ៉ាក្រោយទំហំ 22.6 MP ថ្ម 2,500mAh។ ចំពោះតម្លៃ និងថ្ងៃចេញលក់ យើងមិនបានទទួលព័ត៌មាននៅឡើយទេ៕