
បន្ទាប់ចេញលក់នៅទីផ្សារជាច្រើនក្នុងពិភពលោក កំពូលស្មាតហ្វូន Gamer របស់ក្រុមហ៊ុន Asus គឹ ROG Phone បានចេញធ្វើការសម្ពោធជាផ្លូវការហើយក្នុងទីផ្សារប្រទេសកម្ពុជា កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្នុងតម្លៃប្រមាណ ៩៩៩ ដុល្លារ។
Asus ROG Phone ជាស្មាតហ្វូនមានសមត្ថភាពខ្លាំង ដោយបានប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 845 Mobile Platform 2.96GHz និងក្រាហ្វិកកាតប្រភេទ Adreno 630 GPU ដែលអាចចែកចាយនូវល្បឿនកាន់តែខ្លាំង ជាមួយនឹងកាសរប្រើប្រាស់នូវប្រព័ន្ធ GameCool vapor-chamber cooling system នឹងប្រព័ន្ធ AeroActive Cooler សម្រាប់ការបន្ថែមនូវប្រព័ន្ធ cooling boost កាន់តែខ្លាំងក្លាថែមទៀត។
ក្រាហ្វិកកាតនេះ មានកម្លាំងខ្លាំងក្លាជាងមុនដល់ទៅ 30%។ ស្មាតហ្វូន ROG Phone នេះប្រើប្រាស់នូវបច្ចេកវិទ្យា ultrafast wireless connectivity ដែលមានដូចជា Cat 16 LTE និងបច្ចេកវិទ្យា 802.11ad gigabit-class Wi-Fi ចុងក្រោយបំផុតថែមទៀត។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6-អ៊ីញ AMOLED (2160×1080) auxiliary screen និងមានប្រព័ន្ធសំឡេង quad-speaker system និងប្រព័ន្ធត្រជាក់ cooling system រួមជាមួយនឹងការបន្ថែមនូវថាមពលថ្ម 6000mAh ថែមទៀត។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានណែនាំនូវ Mobile Desktop Dock ដែលអាចប្រែក្លាយស្មាតហ្វូនលេងហ្គេម ROG Phone ជាមួយនឹងសមត្ថភាពខ្លាំងក្លាក្នុងការភ្ជាប់នូវទៅកាន់អេក្រង់ 4K UHD monitor, Mouse និង Keyboard ស្របពេលដែលលោកអ្នកអាចប្រើប្រាស់នូវស្មាតហ្វូន ROG Phone តាមរយៈខ្សែ gigabit LAN និងការប្រើប្រាស់នូវ S/PDIF output ក្នុងការចែកចាយនូវប្រព័ន្ធសំឡេង 5.1-channel surround-sound system ថែមទៀត។
ស្មាតហ្វូនស៊េរីថ្មីនេះ មានភាពងាយស្រួលក្នុងការគ្រប់គ្រងហ្គេម ហើយវាក៏មានការប្រើប្រាស់នូវ ultrasonic AirTriggers សម្រាប់ការជំនួយដល់ការលេងហ្គេមកាន់តែមានប្រសិទ្ធិភាព ដែលអាចផ្តល់អោយ Gamer រីករាយគ្រប់ពេលវេលា និងគ្រប់ទិកន្លែង។ ស្មាតហ្វូននេះ ប្រើប្រាស់នូវកញ្ចក់ប្រភេទ 2.5D និង 3D curved Corning® Gorilla® glass ជាមួយនឹងការប្រើប្រាស់នូវលោហធាតុស្រោបនៅលើតួទាំងមូល ហើយវាក៏ប្រើប្រាស់ជាមួយនឹងប្រព័ន្ធការពារការជ្រាបទឹកនៅលើស្មាតហ្វូននេះថែមទៀតផង។ ស្មាតហ្វូន ROG Phone នេះ អស្ចារ្យបំផុតសម្រាប់ការលេងហ្គេមដែលលោកអ្នកនឹកស្មានមិនដល់។
ស្មាតហ្វូនសម្រាប់លេងហ្គេមកម្រិតខ្ពស់នេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យា AAA ជាមួយនឹងប្រព័ន្ធ GameCool system ផ្តាច់មុខសម្រាប់ផ្តើមនូវ 3D vapor-chamber cooling នៅខាងក្នុង ហើយក៏មានការប្រើប្រាស់ជាមួយនឹងប្រព័ន្ធ AeroActive Cooler សម្រាប់បង្កើននូវល្បឿនបានយ៉ាងរលូន និងរហ័សផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ប្រើប្រាស់នូវ GameCool ជួយទៅលើភាពត្រជាក់នៅលើម៉ាស៊ីននេះទាំងមូលថែមទៀត។ ស្មាតហ្វូនលេងហ្គេមជំនាន់ខ្ពស់នេះ មានគុណភាពនៃការទស្សនាអស្ចារ្យគ្មានគូប្រៀបនោះទេ។ ស្មាតហ្វូន ROG Phone មានអេក្រង់ប្រភេទ AMOLED display ដែលមានកម្រិត 90Hz refresh rate និងកម្រិត 1ms pixel response time សម្រាប់ការទស្សនាដ៏អស្ចារ្យ។ ជាមួយនឹងអេក្រង់ប្រភេទ HDR visuals និងពណ៌ 108.6% DCI-P3 color gamut ហើយនឹងល្បឿនកម្រិត 10,000:1 contrast ratio នោះ នឹងធ្វើអោយដំណោះរការកាន់តែ Smooth ថែមទៀត៕