
ភ្នំពេញ៖ ពិសេសទៀតហើយ សម្រាប់អ្នកគាំទ្រផលិតផលរបស់ Nokia ដែលចង់បានទូរស័ព្ទស៊េរីចុចពិលសម្រាប់ប្រើប្រាស់ ឬចង់ទិញទុកគ្រាន់ដាក់លេខថ្មីដែលមានតម្រូវការតេនិយាយគ្នាច្រើន អាចសម្លឹងមើលលើទូរស័ព្ទ Nokia 125 ស៊ីម2 ខណៈទូរស័ព្ទមួយនេះត្រូវបានក្រុមហ៊ុនធ្វើការ Upgrade សមត្ថភាពកាន់តែពិសេសជាងមុន ថ្មកាន់បានយូរ និងអាចស្ដាប់វិទ្យុគ្រប់ប៉ុស្ដិ៍ដោយមិនចាំបាច់ដាក់កាសនោះទេ។
ទូរស័ព្ទ Nokia 125 មានអេក្រង់ 2.4-អ៊ីញ ប្រភេទ TFT, 65K colors និងមានទំហំផ្ទុក 4MB អាចរក្សាទុកនូវលេខបាន 2000 និងសារ 500 ហើយមានភ្លើង Flash សម្រាប់បើកពេលងងឹត ឬពេលយប់។ វាក៏មានថាមពលថ្ម 1,020 mAh ដែល Nokia និយាយថា វាកាន់ថ្មបាន 19.4 ម៉ោង សម្រាប់និយាយជាប់ និងទុកចោលបានរហូតដល់ 23 ថ្ងៃ។ ចំណុចដែលពិសេសសម្រាប់ទូរស័ព្ទនេះ គឺលោកអ្នកអាចស្តាប់វិទ្យុដោយមិនចាំបាច់ប្រើកាស ហើយនិងអាចសន្ទនាចាប់ពីថ្ងៃរះបានរហូតដល់ថ្ងៃលិច ដោយមិនខ្វល់ពីថ្មនោះទេ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺវាមានភ្ជាប់មកជាមួយនូវហ្គេមពស់សេរីថ្មីថែមទៀតផង។
ទូរស័ព្ទ Nokia 125 ស៊ីម 2 មាន 2 ពណ៌ គឺពណ៌ខ្មៅ និងពណ៌ស ដោយប្រិយមិត្តទាំងអស់អាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេសក្នុងតម្លៃត្រឹមតែ 27 ដុល្លាតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងបានតាមរយៈលេខទូរស័ព្ទ 012879 707៕