ទូរស័ព្ទ Nokia 6.1 Plus ដាច់ស្ដុកថ្ងៃមុន ឥឡូវមានលក់វិញហើយ!

រាជធានី​ភ្នំពេញ៖ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​រហូត​លកដាច់​ស្តុក​រក​ទូរស័ព្ទ ដើម្បី​បំពេញ​តម្រូវ​អ្នកប្រើប្រាស់​មិន​គ្រប់គ្រាន់ ក្រោយពី​ចេញលក់​កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែតុលា​កន្លងទៅ ពេលនេះ​ទូរស័ព្ទ​រាង​ឡូយ​អេក្រង់​បែប​ក្បាល​ឆក តម្លៃ​សមរម្យ ទូរស័ព្ទ Nokia 6.1 Plus បាន​ត្រលប់​មកវិញហើយ​ចាប់ពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ បើ​យោងតាម​ការ​ប្រាប់​ពី​អ្នកគ្រប់គ្រង​ក្រុមហ៊ុន HMD Global  ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ឡាវ កាលពី​ម្សិលមិញ​នេះ។

លោក គៀង សុខ​ផេង អ្នកគ្រប់គ្រង​ក្រុមហ៊ុន HMD Global  ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ឡាវ បាន​មានប្រសាសន៍ថា៖ ក្រោយ​ចេញលក់​បាន​មួយរយៈ ទូរស័ព្ទ Nokia 6.1 Plus បានទទួល​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់​កម្ពុជា រហូត​លក់ដាច់​ស្តុក។

អ្នក​គ្រប់​គ្រង់​ខាងលើ​បន្តថា សម្រាប់​ពេលនេះ ទូរស័ព្ទ Nokia 6.1 Plus ចាប់ផ្ដើម​មាន​ស្តុក​ថ្មី​វិញ​ហើយ ដែល​អ្នកប្រើប្រាស់​ទាំងអស់​អា​ចរក​ជាវ​បាន​នៅតាម​ហាង​នានា​ក្នុង​រាជធានី ខេត្ត ក្នុងតម្លៃ ២៦៩ ដុល្លារ ជាមួយនឹង​ការ​ថែម​ជូន​កាបូបស្ពាយ​ដ៏​ស្រស់ស្អាត​មួយ រួម​នឹង​ស៊ីម​កាត Cellcard ដែលមាន Free អ៊ី​ន​ធើ​ណែ​ត​ទំហំ ១០ GB ក្នុង​មួយខែ​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ​ដដែល។ 

សូម​រំ​ឮ​ក​ដែលថា៖ ទូរស័ព្ទ Nokia 6.1 Plus មាន​រូបរាង​ដ៏​ប្រណិត​ជាមួយនឹង​អេក្រង់ ៥.៨ អ៊ីង Full HD+ អាច​បង្ហាញ​រូបភាព​កម្រិត ២២៨០x១០៨០ ភិ​ច​សែ​ល និង​ខ្នាត​បង្ហាញ​រូបភាព​ប្រភេទ 19:9 Aspect Ratio ហើយ​មាន​កញ្ចក់​ការពារ ២.៥D Corning Gorilla Glass 3 ។ ស្មា​ត​ហ្វូ​ន​នេះ ដំណើរការ​ដោយ​បន្ទះ​ឈី​ប Qualcomm Snapdragon 636 រួមជាមួយ RAM ទំហំ ៤GB និង​ទំហំ​ផ្ទុក​ខាងក្នុង​ទំហំ ៦៤GB

ចំពោះ​សមត្ថភាព​ថតរូប​ទូរស័ព្ទ​នេះ មាន​កាមេរ៉ា​ក្រោយ ២ គ្រាប់​ទី១ ទំហំ ១៦ មេ​ហ្គា​ភិ​ច​សែ​ល ជាមួយ f/២.0 Aperture និង​កាមេរ៉ា​ទី ២ ទំហំ ៥ មេ​ហ្គា​ភិ​ច​សែ​ល ជាមួយ f/២.៤ Aperture ។ នៅ​ផ្នែក​ខាងមុខ មាន​កាមេរ៉ា​ទំហំ ១៦ មេ​ហ្គា​ភិ​ច​សែ​ល ជាមួយ f / ២.0 aperture សម្រាប់​ការថតរូប​ខ្លួនឯង Selfie និង​វីដេអូ។ វា​មាន​ថ្ម​ថាមពល ៣០៦០mAh គាំទ្រ​ដោយ​បច្ចេកវិទ្យា Quick Charge 3.0 និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo ហើយ​អាច Update ទៅកាន់ Android Pie បានភ្លាម៕