ស្មាតហ្វូន 5G ស៊េរីចុងក្រោយ Huawei តម្លៃខ្ទង់ 3XX នឹងបង្ហាញវត្តមាននៅកម្ពុជាឆាប់ៗនេះ

បើនិយាយដល់បច្ចេកវិទ្យា5G គ្មានក្រុមហ៊ុនណាស៊ីដាច់​ Huawei ឡើយ!​ ស្រាប់តែឥឡូវនេះ លេចលឺថាក្រុមហ៊ុន​បច្ចេកវិទ្យាយក្សមួយនេះ ត្រៀមក្រឡុកទីផ្សារស្មាតហ្វូននៅកម្ពុជា ជាមួយនឹងវត្តមាន Huawei nova 7 SE ទ្រទ្រង់បច្ចេកវិទ្យា5G មុនដំបូងគេបង្អស់ ដែលមានតម្លៃលក់ត្រឹមតែ 3XX។

ការបែកធ្លាយនូវដំណឹងនេះ ធ្វើឲ្យអតិថិជន និងអ្នកគាំទ្រស្មាតហ្វូន Huawei កំពុងជ្រួលច្របល់ សន្សំលុយប្តូរយកស្មាតហ្វូនស៊េរីថ្មី 5G Huawei nova 7 SE ដែលនឹងបង្ហាញខ្លួនឆាប់ខាងមុខនេះ។

យោងតាមការបង្ហើបរបស់ក្រុមហ៊ុនហួវៃនៅប្រទេសកម្ពុជាបានឲ្យដឹងថា “ដល់ពេលដែលត្រូវផ្លាស់ប្តូរ មកប្រើស្មាតហ្វូន 5G វិញម្តង ធានាថាលោកអ្នក អតិថិជននឹងសរសើមិនដាច់ពីមាត់នូវស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G ជាក់ជាមិនខាន មិនថាគុណភាព​និងតម្លៃ។ យើងជឿជាក់យ៉ាងមុតមុំាថា Huawei nova 7 SE 5G នឹងឆក់ចំណែកទីផ្សារដ៏ធំ និងប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា”។

ស្មាតហ្វូន Huawei nova 7 SE ត្រូវបានក្រុមហ៊ុនធ្វើកំណែអាប់ដេតសាហាវលើ បច្ចេកវិទ្យា5G បំពាក់កាមេរ៉ាថតរូបវីដេអូកម្រិតអាជីព និងរូបរាងកាន់តែទាក់ទាញ រចនាឡើងពីកញ្ចក់ 3D ស្រស់ស្អាតទាន់សម័យពណ៌ត្រូវចិត្ត។ Huawei nova 7 SE 5G មានអេក្រង់ទំហំ 6.5” កម្រិតបង្ហាញ 2400×1080 ភិកស៊ែល ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក បំពាក់កាមេរ៉ាក្រោយ 4គ្រាប់ 64MP អាចថតវីដេអូកម្រិត 4K ថតវីដេអូយឺត Slow-Mo កម្រិត 960 fps ច្បាស់ត្រជាក់ភ្នែក។ លើសពីនេះ មុខងារថ្មី វីដេអូ Dual-View អនុញ្ញាតឲ្យអ្នកអាចថតវីដេអូស៊ែលភ្ជាប់ជាមួយនឹងវីដេអូទេសភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ឬសត្វចិញ្ចឹម ហើយពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog។ សម្រាប់ការថតរូបវិញកាន់តែអែម ដោយ Huawei nova 7 SE មានកាមេរ៉ាមេទំហំ 64MP ( High Resolution Lens, f/1.8) អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក។​ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI  Image Stabilization និង Handheld Super Night Mode។​ កាមេរ៉ាទី2 ទំហំ 8MP (f/2.4) ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ​ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ។​ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល (f/2.4) ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។

Huawei nova 7 SE 5G មានកាមេរ៉ាមុខទម្លុះអេក្រង់ សម្រាប់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។​ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។​

Huawei nova 7 SE ភ្ជាប់នូវ Huawei AppGallery អាចដោនឡូត Facebook, Instagram, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម​ App Food Panda, Bloc Delivery, eGets  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ TADA,  WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សរលូនឥតទាក់។

Huawei nova 7 SE មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 128GB មានថាមពលថ្ម 4000mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចថាសហោះ Huawei SuperCharge 40W មាន​ស៊ីមពីរ ទ្រទ្រង់បច្ចេកវិទ្យា 5G។

យោងតាមលក្ខណៈសម្បត្តិលេចធ្លោសម្បូរបែបរបស់ស្មាតហ្វូន 5G Huawei nova 7 SE ដែលនឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗខាងមុខនេះ អាចនឹងឆក់នូវប្រជាប្រិយភាពខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា។ សម្រាប់ខ្ទង់តម្លៃលក់ និងកាលបរិច្ឆេទពិតប្រាកដនៃការដាក់សម្ពោធលក់នូវស្មាតហ្វូន5G Huawei nova 7 SE មានតែរងចាំអ៊ុតមើលបន្តទៀតលើផេកផ្លូវការរបស់ក្រុមហ៊ុន Huawei ទាំងអស់គ្នា។