Huawei ត្រៀមបង្ហាញកុំព្យូទ័រយួរដៃលំដាប់ថវិការមួយម៉ូដែល បំពាក់អេក្រង់ 3K

បរទេស៖ ប្រភពចេញពីក្នុងក្រុមហ៊ុន Huawei បានឲ្យដឹងកាលពីពេលថ្មីៗនេះថា Huawei កំពុងត្រៀមបង្ហាញកុំព្យូទ័រយួរដៃមួយម៉ូដែល ដែលមានអេក្រង់ 3K នៅថ្ងៃទី ១៩ ខែសីហា ខាងមុខនេះ ។

អេក្រង់ ដែលបំពាក់នៅលើកុំព្យូទ័រយួរដៃម៉ូដែលថ្មីរបស់ក្រុមហ៊ុន Huawei ខាងលើ គឺផ្គត់ផ្គង់ដោយ razor-thin bezels ហើយ Huawei បានហៅឈ្មោះវាថា floating full-screen ។

សូមបញ្ជាក់ថា កុំព្យូទ័រយួរដៃម៉ូដែលថ្មីរបស់ក្រុមហ៊ុន Huawei ខាងលើ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹង កុំព្យូទ័រយួរដៃ របស់ Honor ដែលមានឈ្មោះថា MagicBook SE ដែរ ព្រោះវាផ្ដោតសំខាន់ទៅលើអ្នកធ្វើការការរិយាល័យ និងនិស្សិត ហើយណាមួយវាស្ថិតនៅក្នុងប្រភេទកុំព្យូទ័រយួរដៃលំដាប់ថិវិការ ដែលមានគុណភាពខ្ពស់​ និងប្រណីត ៕

ប្រភព៖​ gsmarena