Bentley បង្ហាញរថយន្ត SUV ដែលរត់លឿនដាច់គេលើពិភពលោក

បរទេស៖ បន្ទាប់ពីបញ្ចេញនូវរថយន្ត Bentayga V8 ស៊េរីឆ្នាំ 2021 រួចមក ក្រុមហ៊ុន Bentley ក៏ទើបតែណែនាំជាផ្លូវការនូវរថយន្តជំនាន់ថ្មីគឺ Bentley Bentayga Speed ​​ឆ្នាំ 2021 ​​ជាមួយម៉ាស៊ីន W12 ហើយរថយន្តនេះផងដែរ ក៏ទួលបានតំណែងជារថយន្តប្រភេទ SUV ដែលមានល្បឿនលឿនបំផុតនៅក្នុងពិភពលោក។

Bentley Bentayga Speed ​​2021 បានកើតមកជាមួយនឹងការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះពីរថយន្ត Bentley Bentayga V8 2021 នៅក្នុងការរចនាផ្នែកខាងក្នុងនិងខាងក្រៅ ។ ហើយជាមួយគ្នានេះ Bentley ក៏ផ្តល់ជូនអតិថិជននូវជម្រើសនៃកញ្ចប់តុបតែងផ្នែកខាងក្រៅ ដូចជាបន្ថែមបញ្ជាក់ពណ៌ខ្មៅ បែបងងឹត ដ៏ពេញនិយម ។ លើសពីនេះទៀតគ្រឿងបរិក្ខាខាងក្រៅត្រូវបានផលិតចេញពីសម្ភារៈកាបូន រួមទាំងកាងមុខរថយន្ត ចំហៀង និងបង្កប់ផ្នែកខាងក្រោយ។

Bentley Bentayga Speed ​​2021 មានរង្វង់កង់ទាំងបួន ទំហំ 22 អ៊ីង ជាមួយប្រព័ន្ធហ្វ្រាំងឌីសកាបូនសេរ៉ាមិច ដែលបានកាត់បន្ថយទំងន់ជិត 20 គីឡូក្រាមឯណោះ ។

ផ្នែកខាងក្នុងរបស់រថយន្ត Bentayga Speed ​​មានតម្លៃថ្លៃជាងម៉ូឌែល Bentayga V8 ដោយសារស្បែក Alcantara រុំនៅលើតាប្លូចង្កូត ប្រអប់លេខ និងកៅអី។ ហើយវាក៏បំពាក់មកនូវជាមួយអេក្រង់បង្ហាញព័ត៌មាន ទំហំ 10.9 អ៊ីង ផងដែរ ចំកណ្ដាលនៃផ្នែកខាងមុខរថយន្ត ដែលអេក្រង់បង្ហាញព័ត៌មាននេះ គាំទ្រជាមួយមុខងារ Apple CarPlay ទៀតផង ។

ចំណុចពិសេសមួយចំនួនផ្សេងទៀតដែលអាចប្រើបានតែនៅក្នុងកាប៊ីននៃរថយន្ត Bentayga Speed ​​គឺកៅអីពីរផ្ទុយគ្នាឈ្មោះថា Speed ​​version ។ កៅអីនេះត្រូវបានរចនានៅផ្នែកខាងក្រោយនិងផ្នែកខាងក្នុង ដែលបំពាក់ដោយកាបូន។ រថយន្តមានជម្រើសកំណត់រចនាសម្ព័ន្ធកៅអីទាំង ៤ ហើយក្នុងនោះ កៅអីខាងក្រោយក៏បានរចនាសម្រាប់កៅអីចំនួន ២ ដាច់ដោយឡែកពីគ្នា។

Bentley Bentayga Speed ​​2021 នៅតែរក្សាប្រើប្រាស់ម៉ាស៊ីនភ្លោះ twin-turbocharged ចំណុះ 6.0L ប៊ីស្តុង W12 ជួយបង្កើនកម្លាំងម៉ាស៊ីនរហូតដល់ 626 hp និងកម្លាំងបង្វិលអតិបរមា 900 Nm ។

ជាមួយគ្នានេះ Bentley បានអះអាងថា រថយន្ត Bentley Bentayga Speed ​​2021 មានសមត្ថភាពអាចចាប់ផ្ដើមពីល្បឿន 0​ ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល 3,9 វិនាទីប៉ុណ្ណោះ ។ ហើយចំពោះល្បឿនអតិបរមារបស់រថយន្តប្រភេទ SUV នេះ គឺជិត 306​ គីឡូម៉ែត្រក្នុងមួយម៉ោង លឿនជាងរថយន្ត SUV ទាំងអស់ដែលកំពុងមានវត្តមាននៅលើទីផ្សារអន្តរជាតិបច្ចុប្បន្ន ។

សូមបញ្ជាក់ថា យ៉ាងណាមិញ​ Bentley នៅមិនទាន់បានបញ្ជាក់ពីតម្លៃរបស់រថយន្ត Bentley Bentayga Speed ​​2021 នៅឡើយ ៕

ប្រភព៖ zingnews