លីប្រា ចាប់ដៃជាមួយក្រុមហ៊ុនអឺរ៉ុប​ផ្តល់ការការពារទ្វេដងចំពោះអគារ និងលំនៅដ្ឋានទំនើបៗនៅកម្ពុជា

ក្រុមហ៊ុន​លី​ប្រា ដែលជា​ក្រុមហ៊ុន​សន្តិសុខ​ឈានមុខ​គេ​ទទួលស្គាល់​ដោយ ISO នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន​តែង​ផ្តល់​សេវាកម្ម Integrated Security System តែមួយគត់​នៅ​កម្ពុជា កាលពីដើម​ខែសីហា ឆ្នាំ2020 នេះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន OAPCL ក្នុង​ការទិញ​សិទ្ធ​ចែកចាយ​ផ្តាច់មុខ ឧបករណ៍​ប្រព័ន្ធ​សុវត្ថិភាព​ម៉ាក AJAX មក​ក្នុង​ទីផ្សារ​កម្ពុជា។

លោក ហេង ម៉េង​ហូ អគ្គនាយក​ក្រុមហ៊ុន​សន្តិ​សុខលី​ប្រា បាន​លើកឡើងថា​ក្រុមហ៊ុន​លី​ប្រា​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម Integrated Security System តែមួយគត់​នៅ​កម្ពុជា ដែល​មានន័យថា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជា​កញ្ចប់​ដោយ​ការធ្វើការ​រួមគ្នា​សន្តិសុខ (Manned Security) ដោយមាន​ការគាំទ្រ​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​ការពារ​សុវត្ថិភាព​ឱ្យ​កាន់តែ​សុ​ក្រិ​ត្យ។

បច្ចុប្បន្ននេះ​សេដ្ឋកិច្ចកម្ពុជា​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដែល​ធ្វើឱ្យមាន​ការអភិវឌ្ឍ​ជា​អគារខ្ពស់ៗ វីឡា ខុន​ដូ និង​លំនៅដ្ឋាន​បែប​ទាន់សម័យ​ជាច្រើន​ដែល​ទាមទារ​ឱ្យមាន​ការរៀបចំ​នូ​វប្រ​ព័ន្ធ​សុវត្ថិភាព​ដោយ​យកចិត្តទុកដាក់​បំផុត។ ដើម្បី​ឆ្លើយតប​ជាមួយនឹង​ការវិវឌ្ឍ​ន៍​នៃ​បរិបទ​ជីវិត​រស់នៅ​បែប​ទាន់សម័យ និង​ទំនើប​របស់​ប្រជា​ជននេះ ក្រុមហ៊ុន លី​ប្រា និង​ក្រុមហ៊ុន AOPCL បាន​សហការគ្នា​នាំយក​ឧបករណ៍​សុវត្ថិភាព​ម៉ាក AJAX ដើម្បី​ការពារ​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​របស់​យើង​គ្រប់គ្នា។

ឧបករណ៍ម៉ាក AJAX ជាឧបករណ៍​ប្រព័ន្ធសុវត្ថិភាព​ដែលប្រើបច្ចេកវិទ្យាចុងក្រោយ​បំផុត ដោយរួមបញ្ចូលគ្នារវាងប្រព័ន្ធសុវត្ថិភាពឥតខ្សែ (Professional Wireless Security System) និងការចនាឧបករណ៍​ប្រកបដោយសោភណ្ឌភាពដែលសាកសមជាមួយភាពស៊ីវិល័យ និងទំនើបទាន់សម័យស្របតាម​លំនៅដ្ឋាន ការិយាល័យ និងហាងទំនើបៗរបស់អតិថិជនគ្រប់រូប។ លក្ខណៈពិសេស​របស់ឧបករណ៍នេះ គឺវាមានភាពងាយស្រួលក្នុងការតម្លើង និង​មានកម្រិតថ្ម (Battery) ដែលអាចប្រតិបត្តិការរហូតដល់រយៈពេល7ឆ្នាំ។

កិច្ចសហការដ៏មានសារៈសំខាន់នៅថ្ងៃនេះ ផ្តោតសំខាន់លើការចែកចាយនូវឧបករណ៍ និង​សេវាកម្មប្រព័ន្ធសុវត្ថិភាព (Home Security) ដោយប្រើប្រាស់ប្រព័ន្ធ​សុវត្ថិភាពអត់ខ្សែ (Professional Wireless Security System) រួមបញ្ចូលគ្នាជាមួយសេវាកម្មដំណោះស្រាយសុវត្ថិភាព24h/7​សប្ដាហ៍ និងការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពពីបន្ទប់ត្រួតពិនិត្យសុវត្ថិភាព 24h/7សប្ដាហ៍ (CMS & VMS) របស់ក្រុមហ៊ុន លីប្រា។

ការផ្តល់សេវាកម្មសន្តិសុខជាកញ្ចប់ (integrated security system) រវាងមនុស្ស និងបច្ចេកវិទ្យា នេះជាចំណុចសំខាន់មួយដែលផ្តល់ការពារបាន ១០០% ​សម្រាប់អតិថិជន គ្រប់រូប ជាពិសេចំពេលដែលប៉ុន្មានថ្ងៃខាងមុខនេះ ប្រទេសកម្ពុជាយើងត្រូវដល់ថ្ងៃឈប់សម្រាក​សងថ្ងៃបុណ្យចូលឆ្នាំថ្មី។ ប្រជាជនគ្រប់ផ្ទះទាំងអស់ចាំបាច់ត្រូវការ​ការពារទាំងសុវត្ថិភាពទ្រព្យសម្បត្តិដ៏មានតម្លៃក្នុងគេហដ្ឋាន និងការពារចំពោះ​បញ្ហាអគ្គិភ័យ ក៏ដូចជាការបញ្ហាទឹកជន់លិចក្នុងលំនៅដ្ឋានជាដើម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនលីប្រា ជាក្រុមហ៊ុនសន្តិសុខឈានមុខគេទទួលស្គាល់ដោយ ISO នៅកម្ពុជា ដែលមានផ្តល់សេវាកម្មការពារសុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ជាច្រើនដូចជា សេវាកម្មសន្តិសុខ (Manned Security) បន្ទប់ត្រួតពិនិត្យសុវត្ថិភាព24h/7សប្ដាហ៍(CMS & VMS 24h/7w) ប្រព័ន្ធការពារអគ្គីភ័យ(Fire and Smoke Protect) ឧបករណ៏ផ្ដល់ដំណឹង(Fire Alarm) ឧបករណ៍ប្រឆាំងការពារចោរលូចចោរគាស់(IDS Protect) ឧបករណ៍ការពារកុំឱ្យមានទឹកនៅទីកន្លែងស្ងួត(Leak Protect) ​និង​ឧបករណ៍ និងប្រព័ន្ធការពារសុវត្ថិភាពជាច្រើនទៀត ដែលមានគុណភាពខ្ពស់ក្នុងការការពារសុវត្ថិភាព ជូនប្រជាជន ក្រុមហ៊ុន និងស្ថាប័ននានា ប្រកបដោយសុវត្ថិភាព ក៏ដូចជាទំនុកចិត្តខ្ពស់បំផុត៕