
ខណៈដែលក្រុមហ៊ុនស្មាតហ្វូនមួយចំនួនកំពុងធ្វើការប្រកួតប្រជែងគ្នាខ្លាំងទៅលើសមត្ថភាពកាមេរ៉ា ដោយក្រុមហ៊ុនខ្លះដាក់ចេញស្មាតហ្វូនមានកាមេរ៉ាក្រោយ ៣ ហើយខ្លះឡើងដល់ ៤ ស្រាបតែពេលថ្មីៗនេះ មានព័ត៌មានមួយបង្ហាញថាក្រុមហ៊ុន LG ទើបតែទទួលបាននូវប៉ាតង់ថ្មីដែលអាចនឹងបំពាក់កាមេរ៉ាក្រោយរហូតដល់ ១៦ គ្រាប់នៅឆ្នាំក្រោយនេះ។
សម្រាប់ដំណឹងនេះ វាពិតជាគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ខណៈរួបរាងគំរូមួយចំនួនត្រូវបានបញ្ចេញដោយមើលទូរស័ព្ទទៅនឹងកាមេរ៉ាភ្នែកម្នាស់ដូច្នោះដែរ។ បើតាមរូបគំនូសតាងប៉ាតង់ថ្មីនេះ ឃើញប្រព័ន្ធកាមេរ៉ាក្រោយត្រូវបានតម្រៀបជាអារេ ៤x៤ ដែលជាមេគុណកាមេរ៉ា សរុបស្មើនឹង ១។
បើដូច្នេះមែន នោះ LG នឹងក្លាយជាក្រុមហ៊ុនដំបូងដែលផលិតស្មាតហ្វូនបំពាក់កាមេរ៉ាច្រើនជាងគេលើពិភពលោក ខណៈបច្ចុប្បន្ន Samsung មាន Galaxy A9 បំពាក់កាមេរ៉ាក្រោយ ៤គ្រាប់ប៉ុណ្ណោះ។ គេរំពឹងថា LG អាចនឹងមិនបំពាក់កាមេរ៉ា selfie ទេ ដោយប្រើមុខងារ mirror របស់កាមេរ៉ាក្រោយ។ ស្មាតហ្វូនត្រូវរំពឹងទៀតថា នឹងចាប់កំណើតមានអេក្រង់ទី២ (second display) ទៀតផង។ យ៉ាងណា គេជឿថា វាគួរតែមាន selfies camera មកជាមួយដើម្បីបំពេញមុខងារ video calls៕