ពិតទេ! ទូរស័ព្ទសែស្រឡាយ iPhone 12 ខ្លះកំពុងជួបបញ្ហាជាមួយកញ្ចក់លែនកាមេរ៉ា?

បរទេស៖ កាលពីសប្ដាហ៍មុនលោក Ming-Chi Kuo អ្នកវិភាគបច្ចេកវិទ្យា​ និងទិន្ន័យដ៏ល្បីល្បាញបាននិយាយថា ទូរស័ព្ទសែស្រឡាយ iPhone 12 ដែលមានទំហំអេក្រង់ 5.4 អ៊ីង និង 6.1 អ៊ីង កំពុងជួបបញ្ហាជាមួយកញ្ចក់លែនកាមេរ៉ា ដែលបណ្ដាលឲ្យឆាប់ប្រះស្រាំ ដូច្នេះ Apple កំពុងដោះស្រាយបញ្ហានេះជាមួយដៃគូរផ្គត់ផ្គង់ ។

ទាក់ទងជាមួយព័ត៌មានខាងលើនេះដែរ ថ្ងៃនេះស្រាប់តែ ក្រុមហ៊ុន Genius Electronics ដែលជាដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់ដល់ក្រុមហ៊ុន Apple បានបដិសេធថាជាព័ត៌មានមិនពិតឡើយ ។ ក្រុមហ៊ុន Genius Electronics នៅតែបំពេញកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយក្រុមហ៊ុន Apple ក្នុងការផ្ដល់ជូនកញ្ចក់លែន ទៅតាមពេលវេលាកំណត់ដែល Apple ចង់បាន ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Genius Electronics មានការយឺតយ៉ាវ Apple អាចជ្រើសរើសសេវាកម្មរបស់ក្រុមហ៊ុន Largan Precision ជំនួសបាន ហើយ​ Genius Electronics នឹងសងនូវសំណងដែលខូចខាត ។ សរុបមកវិញគឺ Genius Electronics មិនអាចយឺតយ៉ាវបានឡើយនូវគ្រឿងបន្លាស់ដែល Apple ត្រូវការ ៕
ប្រភព៖ gsmarena