Nokia 5.3 កាមេរ៉ា 4 គ្រាប់ ថតរូបបានច្បាស់គ្រប់កន្លែង គ្រប់សកម្មភាព!

បច្ចុប្បន្ន ទូរស័ព្ទស្មាតហ្វូន Nokia 5.3 កំពុងមានលក់នៅលើទីផ្សារ និងហាងទូរស័ព្ទដៃទំនើបនានាទូទាំងប្រទេស និងនៅលើពិភពលោក ហើយតម្លៃវិញនោះ គឺត្រឹមតែ $165 តែប៉ុណ្ណោះ។

រូបរាងរបស់ទូរស័ព្ទម៉ូដែលនេះមានការរចនាខុសប្លែកពីទូរស័ព្ទម៉ូដែលផ្សេងទៀតរបស់ Nokia ជាពិសេសគឺខុសប្លែកទៅលើទម្រង់កាមេរ៉ាផ្នែកខាងក្រោយ 4 គ្រាប់អមជុំវិញភ្លើង LED flash ដែលស្ថិតនៅកណ្ដាលនោះតែម្ដង។ តើអ្នកដឹងទេថា ទូរស័ព្ទតម្លៃដ៏សមរម្យមួយម៉ូដែលនេះមានសមត្ថភាពថតរូបដ៏អស្ចារ្យជាមួយនឹងកាមេរ៉ា​ដើម​ទំហំ 13MP f/1.8 + លេន​កាមេរ៉ា​ពង្រីក Ultra-Wide 118 ដឺ​ក្រេ ទំហំ 5MP លេន​ថត​ជិត Macro និង​សេន​ស័​រ Depth ទំហំ 2MP ទុក​សម្រាប់​ជំនួយ​លើ​ការថត Portrait ជាពិសេស។ ចំណែក​ឯខាង​មុខរប​ស់វា គឺមាន​កាមេរ៉ា Selfie ទំហំ 8MP f/2.0 ចំនួន​មួយ​គ្រាប់ ស្ថិតនៅក្នុង​ថ្ងាស​ឆក​ដំណក់ទឹក។ កម្មវិធី​កាមេរ៉ា​ភ្ជាប់​មកជា​មួយ Nokia 5.3 បានផ្ដល់​ជូន​នូវ​មុខងារ Portrait Mode ប្លង់​ថត​បែប AI Scene Detection និងមុខងារ Night Mode ដែលផ្ដល់​លក្ខខណ្ឌ​ពិសេស​សម្រាប់ថតនៅពេលរាត្រីក៏នៅតែច្បាស់។

លោកអ្នកប្រាកដជាលែងព្រួយបារម្ភថា ចង់ថតរូបនៅកន្លែងងឹត រូបបែបជិតខ្លាំង រូបបែបធំៗ វែងៗ ឬការថតជាលក្ខណៈឈុតឆាកជាដើមហើយ គឺ Nokia 5.3 អាចជួយបាន។

កាន់តែពិសេសជានេះទៅទៀតនោះ  ថាមពលថ្មអាចប្រើបានដល់ទៅ 2 ថ្ងៃ! ឡូយណាស់! សាកថ្មតែម្ដង ប្រើបានច្រើនថ្ងៃបែបនេះ គឺពិតជាចំណេញពេលវេលា និងថវិការថ្លៃអគ្គិសនី សាកសមសម្រាប់លោកអ្នកដែលត្រូវចេញទៅធ្វើការពេញមួយថ្ងៃ ឬធ្វើដំណើរកម្សាន្តនាឱកាសថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។

កុំភ្លេចណា! ទិញ Nokia 5.3 ឥឡូវនេះនឹងទទួលបានការផ្ដល់ជូនកាដូពិសេសពីហាងទូរស័ព្ទនានាជាច្រើន៕

អត្ថបទទាក់ទង៖

ស្មាតហ្វូនតូចខ្លឹម Nokia 5.3 បំពាក់កាមេរ៉ាក្រោយ 4 គ្រាប់ តម្លៃម៉ាអ៊ែម មានលក់ក្នុងទីផ្សារយើងហើយ