ប្រទេសរុស្ស៊ីត្រៀមខ្លួនចាប់ដៃជាមួយ Huawei លើការផលិតបច្ចេកវិទ្យា 5G

Reuters៖ យោងតាមភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី លោក Sergei Lavrov បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ដៃសហការជាមួយនឹងប្រទេសចិន និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ទៅលើការផលិតបច្ចេកវិទ្យា 5G ។

បច្ចុប្បន្ន ទីក្រុងមូស្គូ របស់ប្រទេសរុស្ស៊ីកំពុងព្យាយាមអភិវឌ្ឍបច្ចេកវិទ្យា 5G ។ ដូចដែលលោកអ្នកធ្លាប់ដឹងហើយថា បច្ចេកវិទ្យា 5G ដែលក្រុមហ៊ុន Huawei កំពុងអភិវឌ្ឍត្រូវបានប្រទេសជាច្រើនចាប់អារម្មណ៍មិនថានៅអាមេរិក អឺរ៉ុប ឬអាស៊ីឡើយ៕