សាកបានដឹង! ឃើញតម្លៃធូរៗមែន ប៉ុន្តែកាមេរ៉ា 4 គ្រាប់របស់ Nokia 5.3 មិនធ្វើឲ្យអ្នកខកចិត្តនោះទេ

ភ្នំពេញ៖ ថ្វីត្បិតតែទូរស័ព្ទ Nokia 5.3 ត្រូវបានបង្កើតឡើងស្ថិតក្នុងស៊េរីស្មាតហ្វូលំដាប់ថវិកា ជាមួយនឹងម្លៃត្រឹម 165$ តម្លៃក្នុងទីផ្សារកម្ពុជា យើង ប៉ុន្តែតាមរយៈវីដេអូបង្ហាញពីអ្នកជំនាញទូរស័ព្ទ បានឲ្យដឹងថា ស្មាតហ្វូនរបស់ Nokia មួយនេះ មានចំណុចល្អច្រើន ពិសេសកាមេរ៉ា 4 គ្រាប់របស់វាដែលអាច ថតរូបបានច្បាស់គ្រប់កន្លែង គ្រប់សកម្មភាព។

រូបថតពីកាមេរ៉ា Nokia 5.3

រូបរាងដ៏ទាក់ទាញរបស់ទូរស័ព្ទម៉ូដែលនេះ គឺការរចនាខុសប្លែកពីទូរស័ព្ទម៉ូដែលផ្សេងទៅលើទម្រង់កាមេរ៉ាផ្នែកខាងក្រោយ 4 គ្រាប់អមជុំវិញភ្លើង LED flash ដែលស្ថិតនៅកណ្ដាលនោះតែម្ដង។ តើអ្នកដឹងទេថា ទូរស័ព្ទតម្លៃដ៏សមរម្យមួយម៉ូដែលនេះមានសមត្ថភាពថតរូបដ៏អស្ចារ្យជាមួយនឹងកាមេរ៉ា​ដើម​ទំហំ 13MP f/1.8 + លេន​កាមេរ៉ា​ពង្រីក Ultra-Wide 118 ដឺ​ក្រេ ទំហំ 5MP លេន​ថត​ជិត Macro ដែលអាចប្លង់ជិតៗឬវត្ថុតូចៗ បានយ៉ាងស្អាត និង​សេន​ស័​រ Depth ទំហំ 2MP ទុក​សម្រាប់​ជំនួយ​លើ​ការថត Portrait ជាពិសេស។

ចំណែក​ឯខាង​មុខរប​ស់វា គឺមាន​កាមេរ៉ា Selfie ទំហំ 8MP f/2.0 ចំនួន​មួយ​គ្រាប់ ស្ថិតនៅក្នុង​ថ្ងាស​ឆក​ដំណក់ទឹក។ កម្មវិធី​កាមេរ៉ា​ភ្ជាប់​មកជា​មួយ Nokia 5.3 បានផ្ដល់​ជូន​នូវ​មុខងារ Portrait Mode ប្លង់​ថត​បែប AI Scene Detection និងមុខងារ Night Mode ដែលផ្ដល់​លក្ខខណ្ឌ​ពិសេស​សម្រាប់ថតនៅពេលរាត្រីក៏នៅតែច្បាស់។

រូបថតពីកាមេរ៉ា Nokia 5.3

ក្នុងនោះ លោកអ្នកប្រាកដជាលែងព្រួយបារម្ភថា ចង់ថតរូបនៅកន្លែងងឹត រូបបែបជិតខ្លាំង រូបបែបធំៗ វែងៗ ឬការថតជាលក្ខណៈឈុតឆាកជាដើមហើយ គឺ Nokia 5.3 អាចជួយបាន។ កាន់តែពិសេសជានេះទៅទៀតនោះ  ថាមពលថ្ម 4000 mAh អាចប្រើបានដល់ទៅ 2 ថ្ងៃ! ឡូយណាស់! សាកថ្មតែម្ដង ប្រើបានច្រើនថ្ងៃបែបនេះ គឺពិតជាចំណេញពេលវេលា និងថវិការថ្លៃអគ្គិសនី សាកសមសម្រាប់លោកអ្នកដែលត្រូវចេញទៅធ្វើការពេញមួយថ្ងៃ ឬធ្វើដំណើរកម្សាន្តនានា។

មុខងារ Night Mode

ប្រិយមិត្ត​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ Nokia 5.3 អាចរកជាវបាន​នៅ​ Smart Shop, Big Phone, Bluetronic និង​គ្រប់​ហាង​លក់​ទូរស័ព្ទ​ទាំងអស់​ទូទាំង​ប្រទេស​ក​ម្ពុ​ជាក្នុងតម្លៃ 165 ដុល្លារ ជាមួយនឹងកាថែមជូនស្រោមទូរស័ព្ទ 007 មួយដ៏ស្រស់ស្អាត។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ 012879 707៕