Nokia បន្តធ្វើការផ្ដល់ជូនពិសេស ចំពោះស្មាតហ្វូន 2 ម៉ូឌែល ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ

រាជធានី​ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការស្នើសុំអ្នកគាំទ្រឲ្យបន្តនូវកម្មវិធីលក់បញ្ចុះតម្លៃពិសេស សម្រាប់​ម៉ូឌែល​ទូរស័ព្ទ​ត្រកូល 6 គឺ Nokia 6 និង Nokia 6 (2018) ក្រុមហ៊ុន Nokia ប្រចាំ​ប្រទេស​កម្ពុជា ក៏បានស​ម្រេច​ធ្វើ​តាម​ការ​ស្នើសុំ បន្ទាប់ពីកម្មវិធីផ្ដល់ជូននោះត្រូវបានបញ្ជប់ក្រោយព្រះរាជពិធី បុណ្យអុំទូក។

សម្រាប់​កម្មវិធី​បញ្ចុះតម្លៃ​នេះ អតិថិជន​ទាំងអស់​រក​ជាវ​បាន​នៅតាម​ហាង​លក់​ទូរស័ព្ទ​ទូទាំងប្រទេស ចាប់​ថ្ងៃ​ផ្សាយដំណឹង​នេះ រហូត​អស់ពី​ស្ដុក ដោយទូរស័ព្ទ Nokia 6 ​តម្លៃ​ដើម 229 មក​ត្រឹម 199 ដុល្លារ និង​ទូរស័ព្ទ Nokia 6 (2018) តម្លៃ​ដើម 249 មក​ត្រឹម 219 ដុល្លារតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា៖ ​ទូរស័ព្ទ Nokia 6 មាន​អេក្រង់​ទំហំ 5.5 អ៊ីង ដែល​អាច បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត Full HD, មាន​តួខ្លួន ស្រោប​ដោយ​អាលុយមីញ៉ូម ប្រភេទ 6000 ដែល​វា​មាន​ភាព​ប្រណិត ហើយក៏​រឹងមាំ​ផងដែរ។ ស្មា​ត​ហ្វូ​ន​នេះ ប្រើ នូវ បន្ទះ​ឈី​ប Snapdragon 430 ហើយ​មាន Ram ទំហំ 3GB មាន​អង្គ​ផ្ទុក ទិន្នន័យ 32GB កាមេរ៉ា​ក្រោយ​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល មុខ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល។

ហើយ​ទូរស័ព្ទ Nokia 6 (2018) ត្រូវបាន​រចនា​ឡើង​ឲ្យ​មាន​សមត្ថភាព​មុខងារ​កាន់តែ​ខ្ពស់ និង​ជាប់​ធន់​ជាង​មុន ប្រើប្រាស់ បន្ទះ​ឈី​ប​របស់​ក្រុមហ៊ុន Qualcomm® លេខ SnapdragonTM 630 អម​ជាមួយ RAM ទំហំ 3GB ទៅតាម​ទំហំ អង្គ​ផ្ទុក​ទិន្នន័យ 32GB ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​អាច​ប្រតិបត្តិការ លឿន​ជាង​មុន 60%។  Nokia 6 (2018) ស៊េរី​ថ្មី​ត្រូវបាន​អភិវឌ្ឍន៍ កាន់តែ​ល្អ​ជាង​មុន ដោយមាន​អេក្រង់​ទំហំ 5.5 អ៊ី​ញ ដែល​ធ្វើ​ឲ្យ​លោកអ្នក កាន់តែ​រីករាយ​ក្នុងការ​ទស្សនា​វីដេអូ​ដោយ​ទទួលយក​នូវ បទពិសោធន៍​ថ្មី និង​មាន​ប្រតិបត្តិការ​លឿន ជាមួយនឹង​ទំហំ​ថ្ម 3000mAh និង​ខ្សែ​សាក USB ប្រភេទ-C  ដែល​អ្នក​អាច សាក​ថ្ម​បាន​លឿន​ជាង​មុន ដល់​ទៅ 50% ក្នុង​រយៈពេល​តែ 30 នាទី​ប៉ុណ្ណោះ។

កញ្ចក់​កាមេរ៉ា​ក្រោយ ZEISS ដែលមាន​ទំហំ 16MP ជាមួយ Dual Tone Flash និង កាមេរ៉ា​មុខ​ទំហំ 8MP សម្រាប់​ការថត selfie អាច​ឲ្យ​អ្នក​ផ្តិត​យក​នូវ​រូបភាព ដ៏​ល្អឥតខ្ចោះ។ ទូរស័ព្ទ Nokia 6 (2018) នេះ ប្រើ​ជាមួយ​បច្ចេកវិទ្យា Dual-Sight ដែល អាច​ឲ្យ​អ្នក​ថតរូប #Bothie ហើយនឹង​ធ្វើការ Live ផ្ទាល់​លើ បណ្តាញ​សង្គម Facebook និង YouTube ផងដែរ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ 012879 707៕