តើ Sony Xperia ម៉ូដែលណាមួយដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 17 កញ្ញា?

បរទេស៖ ក្រុមហ៊ុន Sony បានរៀបចំកាលវិភាគប្រកាសបង្ហាញផលិតផលថ្មីនៅថ្ងៃទី 17 ខែកញ្ញា ដែលនៅក្នុងផ្ទាំងរូបពាណិជ្ជកម្ម គេបានដាក់សញ្ញាសម្គាល់ពីទូរស័ព្ទម៉ូដែល #SonyXperia ដោយមិនមានសញ្ញាណណាមួយបង្ហាញថាទូរស័ព្ទម៉ូដែលណាឡើយ។ ការប្រកាសនោះអាចជាការបង្ហាញពីទូរស័ព្ទម៉ូដែល Sony Xperia 5 II ជាមិនខានឡើយ។

ក្រៅពីនេះ យើងអាចនឹងឃើញទូរស័ព្ទម៉ូដែលផ្សេងៗទៀត ដូចជាទូរស័ព្ទដែលទើបនឹងចេញនាពេលថ្មីៗម៉ូដែល Xperia 8 Lite ឬ 12GB Xperia 1 II សម្រាប់សកល ដែលបច្ចុប្បន្ន ទូរស័ព្ទទាំងពីរនេះមានលក់តែនៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះ។ ហើយមានព័ត៌មានចចាមអារ៉ាមផ្សេងទៀតបាននិយាយអះអាងថាក្រុមហ៊ុនទូរស័ព្ទជប៉ុនដ៏ល្បីនេះនឹងបង្ហាញស៊េរីទូរស័ព្ទ Xperia Compact និង Premium ត្រឡប់មកវិញ។

ព័ត៌មានលម្អិតយ៉ាងណានោះ គឺមានតែរង់ចាំនៅថ្ងៃទី 17 ខែកញ្ញា ម៉ោង ២ រសៀល ម៉ោងនៅប្រទេសកម្ពុជា៕

ប្រភព៖ GSMArena