រដ្ឋាភិបាលនូវែលសេឡង់បដិសេធការប្រើឧបករណ៍ 5G របស់ Huawei ក្រោមហេតុផលសុវត្ថិភាព

រយៈពេល ៣ ខែ​បន្ទាប់ពី​ត្រូវ​ប្រទេស​អូស្ត្រាលី​ហាមឃាត់​ពី​ការអភិវឌ្ឍ​បណ្តាញ 5G នៅក្នុង​ប្រទេស​ខ្លួន ក្រុមហ៊ុន Huawei បាន​ខកចិត្ត​ថ្មី នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ក្រោម​ហេតុផល​សន្តិសុខ​សុវត្ថិភាព​បណ្ដាញ។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​បាន​បដិសេធ​ចំពោះ​ការប្រើប្រាស់​ឧបករណ៍​អេឡិច​ត្រូនិក​​ដំណើរការ​ប្រព័ន្ធ 5G របស់ Huawei ដោយ​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​បញ្ហា​អសន្តិសុខ​ជាតិ។ ការបដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ជា​ក្រុមហ៊ុន Spark ដែលជា​ក្រុមហ៊ុន​បណ្ដាញ​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ បានដាក់​ពាក្យ​ស្នរ​សុំ​ត​ភ្ជាប់​បច្ចេកវិទ្យា​ជំនាន់​ក្រោយ​មួយ​នេះ។

លោក Andrew Hampton នាយក​ការិយាល័យ​សន្តិសុខ​ផ្នែក​ទំនាក់ទំនង​របស់​រដ្ឋា​ភិ​បាល​នូ​វែ​ល​សេ​ឡង់​បាន​និយាយថា ហានិភ័យ​សុវត្ថិភាព​បណ្តាញ​ជា​រឿង​សំខាន់​មួយ​ត្រូវ​បានកំណត់។ ក្រុមហ៊ុន Huawei បាន​ចូល​ខ្លួ​មក​អភិវឌ្ឍន៍​បណ្ដាញ​ទំនាក់ទំនង​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​នេះ ចាប់តាំងពី​ការដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ 4G ដោយ​វិនិយោគ​អស់​ចំនួន 400 លាន​ដុល្លារ ឬ​ច្រើនជាង 270 លាន​ដុល្លារ​អាមេរិក៕