ជិតដល់ពេលចូលរៀនវិញហើយ អត់កុំព្យូទ័រយួរដៃឆ្លាតវៃ Huawei Matebook ស៊េរីម៉េចបាន?

ស្របពេលលេចលឺល្ហៀងៗថា សិស្សនិស្សិត អាចនឹងចាប់ផ្តើមចូលរៀនធម្មតាឡើងវិញនៅតាមសាលារៀន ក៏ដូចជាសកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ស្រាប់តែក្រុមហ៊ុនហួវៃប្រកាសផ្តល់នូវរង្វាន់ពិសេស ឈ្នះរថយន្តទំនើប Audi Q2 ចំនួន 01 រង្វាន់ Band 4 ចំនួន1200រង្វាន់ និង នាឡិកាឆ្លាតវៃ GT2 ចំនួន 60 រង្វាន់ រាល់ការជាវ Huawei MateBook X Pro តម្លៃ $1699, MateBook 13 តម្លៃ $999, MateBook D 14 តម្លៃ $649 Matebook D 15 តម្លៃ $569 ទទួលបាន កាតាបស្ពាយ និង Bluetooth Mouse។

លោក ថង សារី ប្រធានផ្នែកទីផ្សារប្រចាំក្រុមហ៊ុនហួវៃនៅកម្ពុជាបានឲ្យដឹង ក្រុមហ៊ុនរៀបចំកម្មវិធីប្រូម៉ូសិនពិសេសមិនធ្លាប់មានពីមុនមក “Back To School” នេះមកក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាទំនើបឈានមុខ កុំព្យូទ័រយួរដៃឆ្លាតវៃ Huawei MateBook សេរី ទ្រទ្រង់នូវការចែករំលែកអេក្រង់ពីទូរស័ព្ទទៅកុំព្យូទ័រ តាមរយៈ Huawei Share Multi-Screen Collaboration លឿនរហ័សទាន់ចិត្តមិនចាំបាច់ប្រើខ្សែ USB នាំតែខាតពេលវេលា។

លោក ថង សារីបន្ថែមថា៖ “ប្រញាប់ឡើងជាវ Huawei MateBook សេរីមួយណាក៏បាន ឈ្នះរថយន្តទំនើប Audi Q2 01 រង្វាន់ Band 4 ចំនួន1200រង្វាន់ និង នាឡិកាឆ្លាតវៃ GT2 ចំនួន 60 រង្វាន់”
កុំព្យូទ័រយួរដៃ Huawei MateBook D 15, MateBook D 14, MateBook 13, និង Huawei MateBook X Pro ត្រូវបានក្រុមហ៊ុនហួវៃបំពាក់នូវ មុខងារបច្ចេកវិទ្យាឈានមុខគេ ដ៏មានឥទ្ធិពលបំផុតបើប្រៀបធៀបជាមួយនឹង កុំព្យូទ័រយួរដៃខ្ទង់តម្លៃប្រហាក់ប្រហែលគ្នានោះ គឺបច្ចេកវិទ្យា Huawei Multi-Screen Collaboration អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចែករំលែកអេក្រង់ទូរស័ព្ទ ទៅកាន់តែកុំព្យូទ័រ ងាយស្រួលផ្ទេរឯកសារ ទៅវិញទៅមក បានយ៉ាងឆាប់រហ័សទាន់ចិត្ត មិនចាំបាច់ចំណាយពេលប្រើខ្សែ USB តភ្ជាប់ពីទូរស័ព្ទដៃទៅកុំព្យូទ័រ ឬប្រើបណ្តាញភ្ជាប់ទិន្នន័យ ទិន្នន័យប៊្លូធូស ឬក៏អ៊ីម៉ែលដែលមានភាពសុំាញុំា។ សម្រាប់សិស្សនិស្សិតជ្រើសយក Huawei MateBook ម៉ូដែលណាក៏បាន គឺសុទ្ធតែបំពាក់នូវបច្ចេកវិទ្យាការពារភ្នែក TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់ ដែលជួយកាត់បន្ថយហានិភ័យនៃការប្រើប្រាស់កុំព្យូទ័រ អស់រយៈពេលជាច្រើនម៉ោង។

Huawei Matebook D15 តម្លៃ $569
ជាប្រភេទកុំព្យូទ័រយួរដៃ ដែលរចនាមាន រាងស្តើង ស្រាល មានទំងន់ស្រាលត្រឹមតែ 1,5 គីឡូក្រាម និងកម្រាស់រូបរាងគឺត្រឹមតែ 16.95មម មានអេក្រង់ទំហំ 15.6 អ៊ីង ប្រភេទ FHD 1080p មានគែមស្ដើងត្រឹមតែ 5.3មម តែប៉ុណ្ណោះ ដែលអាចមើលរូបភាពបានធំ និងត្រជាក់ភ្នែក។ វាប្រើឆ្នាំងសាកថ្មរហ័សបំផុត 65W Type-C ដែលអាចសាកថ្មបានលឿនដូចផ្លេកបន្ទោរត្រឹមតែ 30 នាទី សាកបានរហូតដល់ 53%។ Matebook D 15 អ្នកប្រើប្រាស់អាចដោះសោរបានរហ័សនឹងសុវត្ថិភាពបំផុតជាមួយការមុខងារស្គេនក្រយៅដៃដោះសោរ។ វាសម្គាល់ស្នាមម្រាមដៃរបស់អ្នកលឿននិងដោយស្វ័យប្រវត្តិនៅពេលអ្នកចុចប៊ូតុងថាមពល។ នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសន្តិសុខការពារភាពឯកជនរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃពេលវេលាក្នុងការបញ្ចូលលេខសម្ងាត់បង្កើនប្រសិទ្ធភាពការិយាល័យ 1 ឆ្នាំអាចចំណេញពេលវេលាបានច្រើន។ Matebook D 15 បំពាក់នូវ AMD R3500U processor ដោយប្រើកាតក្រាហ្វិក Radeon Vega 8 មានSS
ទំហំធំ 256GB SSD + 1T HDD។