ទីបំផុតរថយន្ត Rolls-Royce Ghost ឆ្នាំ 2021 បង្ហាញខ្លួនជាផ្លូវការណ៍ហើយ​ តើមានអ្វីថ្មីខ្លះ?

បរទេស៖ បន្ទាប់ពីយុទ្ធនាការសាកល្បងរយៈពេលយ៉ាងយូររួចមក ទីបំផុតរថយន្ត Rolls-Royce Ghost ឆ្នាំ 2021 ត្រូវបានដាក់បង្ហាញជាផ្លូវការណ៍ហើយ ជាមួយនឹងការរចនាដែលមានលក្ខណៈប្លែក និងវិវត្តថ្មី ព្រមជាមួយមុខងារថ្មីៗជាច្រើនទៀត ។

រថយន្ត Rolls-Royce Ghost ឆ្នាំ 2021 មានម៉ាស៊ីនចំណុះ 6.75 លីត្រ twin-turbocharged, ប៊ីស្តុង V12 មានសមត្ថភាពរុញម៉ាស៊ីនឲ្យមានកម្លាំង 563 សេស និងម្លាំងបង្វិល 850 Nm ផងដែរ ។

ក្រុមហ៊ុន Rolls-Royce បាននិយាយថា ម៉ាស៊ីននេះផ្តល់នូវកម្លាំងបង្វិលអតិបរិមាពី 1,600 rpm ហើយវាបំពាក់នូវច្រកពិសេសមួយនៅក្នុងប្រព័ន្ធស្រូបយកខ្យល់ ដើម្បីកាត់បន្ថយសំលេងរបស់ម៉ាស៊ីនមិនឲ្យមាននៅក្នុងកាប៊ីន ។

អ្វីដែលជាលក្ខណៈពិសេស និងថ្មីសម្រាប់រថយន្តប្រណីតលំដាប់អភិជនខាងលើនេះ គឺវាត្រូវបានបំពាក់មកជាមួយប្រព័ន្ធ Planar Suspension ដែលប្រព័ន្ធនេះ គឺជាលទ្ធផលនៃការសាកល្បងនិងការអភិវឌ្ឍរយៈពេល ១០ ឆ្នាំហើយ រួមបញ្ចូលនូវប្រព័ន្ធ Upper Wishbone Damper ដែលធ្វើការជាមួយប្រព័ន្ធ Flagbearer ផងដែរ ។ ប្រព័ន្ធនេះ គឺប្រើកាមេរ៉ាថត ដើម្បីវិភាគផ្លូវខាងមុខ និងដើម្បីសម្រួលដល់ចលនារថយន្ត ក៏ដូចជាឆ្លើយតបអំពីស្ថានភាពផ្លូវផងដែរ ។

បើធៀបទៅនឹងរថយន្ត Rolls-Royce Ghost ជំនាន់ចាស់ គឺរថយន្ត Rolls-Royce Ghost ថ្មីនេះ មានកម្ពស់ខ្ពស់ជាងពី 89 mm (3.5 អ៉ីង) ទៅ 5,546 mm (218 អ៉ីង) និងផ្ទៃខាងក្នុងធំទូលាយជាងពី 30 mm (1.18 អ៉ីង) ទៅ 1,978 mm (77.8 អ៉ីង) ។

នៅថ្ងៃបង្ហាញខ្លួនជាផ្លូវការណ៍ ក្រុមហ៊ុន Rolls-Royce បានបញ្ជាក់ថា រថយន្ត Rolls-Royce Ghost ឆ្នាំ 2021 មានតម្លៃ 332,500 ដុល្លារ ៕
ប្រភព៖ carscoops