សុបិនក្លាយជាការពិត! តែជាង ១០ ថ្ងៃទៀតប៉ុណ្ណោះ LG នឹងបង្ហាញវត្តមានទូរស័ព្ទមួយគ្រឿងនេះហើយ

កូរ៉េ៖ បន្ទាប់ពីមានព័ត៌មានចរចាមអារ៉ាម និងវីដេអូឃ្លីបចាប់កាន់ទូរស័ព្ទកាច់អេក្រង់ជាទម្រង់អក្សរ T របស់ LG ដែលមានឈ្មោះថា LG Wing ជាច្រើនរួចមក ទីបំផុតក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េមួយនេះ បានចេញមុខបញ្ជាក់ថា កំពូលទូរស័ព្ទរចនាបទថ្មី LG Wing និងបង្ហាញជាផ្លូវការណ៍នៅថ្ងៃទី 14 ខែ កញ្ញា ខាងមុខនេះហើយ វេលាម៉ោង 11:00 នាទីយប់ ម៉ោងនៅកូរ៉េ និងត្រូវជាម៉ោង 9:00 នាទីយប់ ម៉ោងនៅកម្ពុជា ។

LG Wing នឹងក្លាយជាឧបករណ៍ថ្មីមួយទៀត សម្រាប់ផ្ដល់នូវបទពិសោធន៍ប្រើប្រាស់ថ្មី និងប្លែក ។ LG បាននិយាយថា ក្រុមហ៊ុននឹងនាំមកនូវឧបករណ៍ដែលប្រកួតប្រជែងផ្ដោតលើរបៀបរស់នៅប្រចាំថ្ងៃរបស់អតិថិជន ។

ក្រុមហ៊ុន LG ក៏បានបង្ហាញផងដែរថា ខ្លួននឹងចាប់ដៃគូជាមួយដៃគូជាច្រើនរួមមានក្រុមហ៊ុន Qualcomm, Naver, Tubi, Ficto ។
សូមបញ្ជាក់ថា LG Wing ត្រូវបានគេរំពឹងថា នឹងមានតម្លៃរហូតដល់ខ្ទង់មួយពាន់ដុល្លារឯណោះ ៕
ប្រភព៖ gsmarena