Nokia 8.1 អាចនឹងបង្ហាញខ្លួននៅដើមខែធ្នូនេះ

បន្ទាប់ពី​មាន​ព៏​ត៌មាន​បែកធ្លាយ​ជាច្រើន​ទាក់ទង​នឹង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ Nokia ដែល​ត្រៀម​បង្ហាញ​ខ្លូន​ក្នុង​ព្រឹត្តិការ​មួយ​ក្នុង​ទីក្រុង​ឌូ​បៃ ការ​បែកធ្លាយ​រូប​គំរូ​នៃ​ទូរស័ព្ទ Nokia 8.1 ជា​រឿង​ធំ​មួយ បញ្ជាក់​ពីអ្វី​ដែល​យើង​បាន​សង្ស័យ​ជា​យូរ​មកហើយ។

តាមរយៈ​ការចុះផ្សាយ​លើ​គេហទំព័រ Gsmarena ទូរស័ព្ទ Nokia 8.1 អាច​នឹង​បំពាក់​ដោយ បន្ទះ Chipset Snapdragon 710 និង​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ដែលមាន​សមត្ថភាព​ថត​រូប​បាន​ច្បាស់​មិន​ថា​ក្នុងស្ថានភាព​ពន្លឺ​ទាប ហើយ​មាន​កាមេរ៉ា​មុខ​ទំហំ​រហូតដល់ 20 MP ប្រើ​បច្ចេកវិទ្យា IA imaging ដំណើរ​លើ​ប្រព័ន្ធ Android Pie ។ ដោយ​សមត្ថភាព​ថ្ម​មាន​ទំហំ 3500mAh អាច​ប្រើ 2 ថ្ងៃ​ដោយ​គ្មាន​បញ្ហា ជាមួយនឹង​ជម្រើស Ram 4GB/64GB Rom និង Ram 6GB/128GB Rom។

យ៉ាងណាមិញ ចំពោះ​ដំណឹង​វា​មិនទាន់​អាច​យកជាការបាន​នៅទេ លុះ​ណា Nokia ប្រកាស​ជា​ផ្លូវ​នៅ​ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2018 ខាង​មុននេះ៕