HarmonyOS 2.0 ប្រព័ន្ធប្រតិបត្តិការផ្ទាល់របស់ Huawei ត្រៀមជំនួស Android និងវាយលុកពិភពទូរស័ព្ទ និងឧបករណ៍ឆ្លាតវៃនានា

នៅក្នុងសន្និសីទស្ដីពីអ្នកអភិវឌ្ឍកម្មវិធីក្នុងទូរស័ព្ទ និងឧបករណ៍ចល័តផ្សេងៗរបស់ Huawei នៅទីក្រុងសិនជិន ប្រទេសចិននៅថ្ងៃព្រហស្បត្តិ៍ ទី 10 ខែកញ្ញានេះក្រោមការធ្វើបទបង្ហាញដោយនាយកប្រតិបត្តិ លោក Richard Yu បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានធ្វើការប្រកាសពីប្រព័ន្ធប្រតិបត្តិការជំនាន់ទី 2 របស់ខ្លួនឈ្មោះ HarmonyOS ដោយបានរួមបញ្ចូលជាមួយនឹងគម្រោងដែលនឹងមានការដាក់ឱ្យប្រើលើសម្ភារអេឡិចត្រូនិចច្រើនប្រភេទ មានដូចជាទូរស័ព្ទទំនើបជាដើម។

See the source image

នៅក្នុងកម្មវិធីនោះ លោក Richard បានបញ្ជាក់ថា Huawei នឹងចាប់ផ្ដើមដាក់ប្រព័ន្ធប្រតិបត្តិការដាក់ប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 សាកល្បងនៅថ្ងៃនេះសម្រាប់ក្រុមអ្នកបង្កើតដោយអាចប្រើបានតែនៅលើនាឡិកាឆ្លាតវៃ បរិក្ខារនៅក្នុងរថយន្ដទំនើប និងទូរទស្សន៍ឆ្លាតវៃជាដើម។ សម្រាប់ជំនាន់ប្រតិបត្តិការសាកល្បងដែលដាក់ប្រើសម្រាប់ទូរស័ព្ទស្មាតហ្វូនវិញជាប្រភេទ SDK អាចនឹងចាប់ផ្ដើមនៅក្នុងខែធ្នូ ឆ្នាំ 2020 ខាងមុខនេះ ដោយលោកបានឱ្យតម្រុយថា ទូរស័ព្ទដែលដំណើរការដោយប្រើប្រព័ន្ធប្រតិបត្តិការ HarmonyOS អាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។

See the source image

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Huawei ក៏ចាប់ផ្ដើមបើកគម្រោង OpenHarmony របស់ខ្លួនដែលអនុញ្ញាតឱ្យអ្នកអភិវឌ្ឍបង្កើតកំណែប្រែលើប្រព័ន្ធបើកចំហរដែលស្រដៀងនឹងអ្វីដែលមាននៅលើប្រព័ន្ធបើកចំហររបស់ Android ផងដែរ។ គិតត្រឹមថ្ងៃនេះ គម្រោងនេះគាំទ្របានតែលើឧបករណ៍ដែលមាន RAM ទំហំ 128MB ឬតិចជាងនេះតែប៉ុណ្ណោះ ប៉ុន្តែ វានឹងពង្រីកការគាំទ្ររហូតដល់ទៅ 4GB នៅខែមេសា ឆ្នាំក្រោយ ហើយចំនួនកំណត់នៃអង្គចងចាំនឹងត្រូវលុបចោលទាំងស្រុងនៅខែតុលា ឆ្នាំ 2021។

HarmonyOS គឺជាគម្រោងយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ក្រុមហ៊ុន Huawei ព្រោះថា វាអាចដើរតួជាការប្រឆាំងនឹងទណ្ឌកម្មដែលហាមឃាត់មហាយក្សចិនមិនឱ្យធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុនរបស់អាមេរិក។ បច្ចុប្បន្ន ក្រុមហ៊ុន Huawei ត្រូវបង្ខំចិត្តលក់ទូរស័ព្ទដំណើរការដោយប្រើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនដោយមិនមានការគាំទ្រសេវាកម្មពី Google ទាល់តែសោះ ដែលធ្វើឱ្យប៉ះពាល់ដល់កម្មវិធីប្រព័ន្ធអេកូឡូស៊ី និងមុខងារសម្រាប់អ្នកប្រើប្រាស់នៅក្រៅប្រទេសចិន៕

ប្រភព៖ The Verge